មនុស្សទាំងនេះ​អាច​មុជទឹកបាន​ជម្រៅ​៦០ម៉ែត្រ និង​អត់​ដង្ហើម​​បាន​ជាង​​១០នាទី​

  • 2019-10-11 06:20:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យើង​ខ្លះ​អាច​អត់​ដង្ហើមបាន​មិន​ដល់​មួយ​នាទី​ផង​ ហើយ​អ្នក​ខ្លះ​ក៏​អាច​អត់​ដង្ហើប​បាន​ពីរបី​នាទីដែរ​ តែ​ក្រុម​មនុស្ស​ដែល​រស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​យើងនេះ​វិញ​​អាច​អត់​ដង្ហើម​ក្នុង​ទឹក​រហូត​ដល់​រាប់​​នាទី​ឯណោះ។

(រូបភាព៖ ICR.org)
ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ​ក្រុម​មនុស្ស​ដែល​គេ​ហៅ​ថា​Bajau បាន​រស់​នៅ​តំបន់​សមុទ្រ ហើយ​ពូជពង្ស​របស់​គេ​មាន​ហ្សែន​ដែលអាច​ឲ្យ​គេ​អត់​ដង្ហើម​នៅ​ក្នុង​ទឹក​បាន​យូរ​។

Bajau ជា​ក្រុម​មនុស្ស​រស់នៅ​តំបន់​សមុទ្រ​នៃប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ មនុស្ស​ទាំងនេះ​អាច​មុ​ជ​ទឹក​បាន​ក្នុង​ជម្រៅ​រហូត​ដល់​៦០​ម៉ែត្រ និងអាច​អត់​ដង្ហើម​ក្នុង​ទឹក​រហូត​ដល់​១៣​នាទី។​

ក្រុម​របស់​មនុស្ស​ទាំងនេះ​បាន​ប្រើជំនាញ​មុជទឹក​នេះ​ដើម្បី​នេសាទត្រី និង​ប្រ​មូល​ភោគ​ផល​សមុទ្រ​ដែល​អាច​យក​​មក​ប្រើការ​សម្រាប់​គ្រឿង​សិប្បកម្ម​បាន៕

ប្រភព៖ National Geographic ប្រែ​សម្រួល៖ ទូច សុខា

;