សម្តេច ហ៊ុន សែន លុបចោល​កម្មវិធី​មួយ ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក

  • 2019-10-14 01:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោង​អញ្ជើញ​ទៅ​ទស្សនា​ទីក្រុង​ចាស់​របស់​សាធារណរដ្ឋឆែក កាលពី​រសៀល​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០១៩ ប៉ុន្តែ​សម្តេច​បាន​លុបចោល​កម្មវិធីនេះ ដោយ​ផ្តល់កិត្តិយស​ជួបជុំ​ជាមួយ​បងប្អូន​ខ្មែរ ដែល​បាន​មក​រង់ចាំ​ទទួល​សម្តេច​វិញ។

ក្នុង​ពិធី​សំណេះសំណាល​នេះ សម្តេច​តេជោ ហ៊ុន សែន បានកោត​សរសើរ​ដល់សិស្ស​និស្សិត​ដែលមាន​ឱកាស​បាន​សិក្សា​នៅ​ប្រទេស​ដែលមាន​ការ​រីក​ចម្រើន​ដូច​ប្រទេស​ឆែក​នេះ។ នេះជា​មោទនភាព​របស់​កម្ពុជា ដែលមាន​ធនធាន​មនុស្ស​កំពុង​បណ្តុះបណ្តាល​នៅគ្រប់​ទីកន្លែង​ទាំងក្នុង​ និង​ក្រៅប្រទេស។

សម្តេច​បន្តថា តាមពិតទៅ​ប្រទេសកម្ពុជា និងឆែក គឺមាន​ទំនាក់ទំនងល្អជាមួយគ្នា​តាំងពីរវាងឆ្នាំ ១៩៦០ មកម៉្លេះ ហើយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ក៏ធ្លាប់ជានិស្សិតសិក្សានៅប្រទេសឆេកូនេះផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរគឺល្អ ជាពិសេសគឺចាប់តាំងពីឆ្នាំ ១៩៧៩-១៩៩០ ដែលពេលនោះ រដ្ឋាភិបាលកម្ពុជាបានបញ្ជូននិស្សិតមកសិក្សានៅទីនេះបានច្រើនតាមរយៈអាហារូបករណ៍ដែលកម្ពុជាទទួលបាន។ សូមបញ្ជាក់ផងដែរថា អតីតស្ថានទូតប្រទេសឆែកពីមុនគឺមានទីតាំងនៅស្ថានទូតអឺរ៉ុបសព្វថ្ងៃនេះឯង។ ប្រទេសឆែកក៏មានទំនាក់ទំនងល្អជាមួយអាស៊ានដែរ ហើយទន្ទឹមនឹងនេះ ឆែក បានសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍គម្រូដល់កម្ពុជាក្នុងមួយឆ្នាំ ១លានដុល្លាកន្លះចាប់ពីឆ្នាំ ២០២០ខាងមុខនេះ៕

អត្ថបទ និងរូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

;