រកឃើញក្រុម​ខ្លាំង ៤ កក់​កៅអី​លេង Euro 2020 ហើយ​ស្រេច​ក្រោយ​លត់គូ​ប្រជែង​ទក់​សាច់!

  • 2019-10-14 02:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក អ៊ីតាលី ​និង​រុស្ស៊ី ​សុទ្ធ​តែ​រក​បាន​ដល់​លើស ២០ ពិន្ទុ​ក្នុង​ការ​ប្រកួត​ជម្រុះ និងមួយក្រុមទៀតគឺ ប៉ូឡូញ រកបាន ១៩ ពិន្ទុ ជាក្រុមទី ៤ ដែលមាន​ឈ្មោះ​ស្វ័យ​ប្រវត្តិ​ដំបូងគេឡើង​ទៅ​លេង​ជុំ​បន្ទាប់​នៃ​ព្រឹត្តិការណ៍ UEFA Euro 2020 ខណៈក្រុមខ្លាំងផ្សេងទៀតកំពុងរង់ចាំដល់ចប់ ការប្រកួតវិលជុំ។

កីឡាករក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក

​ឆ្លង​កាត់ ៨ ប្រកួត​បែលហ្សិក ឈ្នះ​ទាំង​អស់​ ដោយ​​ស៊ុត​ចូល​គេ ២៩ គ្រាប់​មាន ២៤ ពិន្ទុ ​ប្រកួត​ឈ្នះ​គ្រាប់​ច្រើន​បំផុត​ក្នុង​ពូល​គឺ​កាល​ប៉ះ​ជាមួយ​សាន់ម៉ារីណូ (៩-០)។ ចំណែក រុស្ស៊ី​នៅ​ពូល I ជាមួយ​បែលហ្សិក ​ឈ្នះ​ទាំង​អស់​ដូច​គ្នា​ស៊ុត​ចូល​គេ ២៣ គ្រាប់​មាន ២១ ពិន្ទុ ប្រកួត​ឈ្នះ​គ្រាប់​ច្រើន​បំផុត​ក្នុង​ពូល​ជាមួយ ស៊ីប (៥-០)។

verratti កីឡាករក្រុម​បាល់ទាត់​ជម្រើស​ជាតិអ៊ីតាលី

​ រីឯ​ក្រុម​បាល់​ទាត់​អ៊ីតាលី នៅ​ពូល​ J ក៏​មិន​ធម្មតា​ដែរ​ដោយ​ ៨ ប្រកួត​ឈ្នះ​ទាំងអស់​ ​ស៊ុត​ចូល ១៧ គ្រាប់​មាន ២១ ពិន្ទុ ប្រកួត​ឈ្នះ​គ្រាប់​ច្រើន​បំផុត​ក្នុងពូល កាល​ប៉ះ​ជាមួយ អាមេនី (៣-១)។

សូមបញ្ជាក់ដែរថា ​ព្រឹត្តិការណ៍ UEFA Euro 2020 ជាលើកទី ១៦ នេះនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន ១២ ផ្សេងគ្នាក្នុងប្រទេសតំបន់អឺរ៉ុប(១២ មិថុនា ដល់ ២០ កក្កដាឆ្នាំ ២០២០)។ ចំណែកថ្ងៃបើកការប្រកួត នឹងធ្វើនៅកីឡដ្ឋាន Stadio Olimpico ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ខណៈដែលប្រទេសកាពារតំណែងជើងឯកគឺ ព័រទុយហ្គាល់៕

Artem Dzyuba កីឡាករក្រុម​បាល់ទាត់​ជម្រើស​ជាតិរុស្ស៊ី
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៉ូឡូញ

អត្ថបទទាក់ទង៖

ប្រភព៖ Sky Sports | UEFA ប្រែ​សម្រួល៖ រក្សា

;