បណ្តុំរូបភាព៖ កូនស្រីរបស់​លោក ដូណាល់ ត្រាំ ដែលទើបតែចូលដល់វ័យ ២៦ឆ្នាំ

  • 2019-10-14 04:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាង Tiffany Trump ដែលត្រូវជាកូនស្រីលោក ដូណាល់ ត្រាំ (Donal Trump) បានធ្វើខួបកំណើត​ឈានចូលវ័យ ២៦ឆ្នាំ នៅថ្ងៃទី១៣ តុលា ឆ្នាំ​២០១៩។ នាង​កើតក្នុងឆ្នាំ ១៩៩៣ នៅរដ្ឋ Florida សហរដ្ឋអាមេរិក។

Tiffany បាន​ទទួលបរិញ្ញាបត្រផ្នែកសិក្សាសង្គម និង​នគរូបនីយកម្ម ពីសាកលវិទ្យាល័យ Pennsylvania ក្នុងឆ្នាំ​២០១៦។

កន្លងមក នាង​បានចូលធ្វើការនៅទស្សនាវដ្តី Vogue និងជាតារាម៉ូឌែល​ឱ្យ Andrew Warren ផងដែរ។ Tiffany ក៏បានចូលរួមជាមួយឪពុក ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោតប្រធានាធិបតី​ឆ្នាំ២០១៦ផងដែរ។

ក្នុង​ Instagram នាង​មាន​អ្នក Followers ប្រមាណ ១លាននាក់ គិត​ត្រឹមខែសីហា ឆ្នាំ​២០១៩។

សូម​ជម្រាប​ថា Tiffany Trump គឺជាកូនស្រី​តែមួយគត់​របស់​លោក ដូណាល់ ត្រាំ ជាមួយនឹង​ប្រពន្ធទី២ ឈ្មោះ Marla Maples។ ចំណែក​អ្នកស្រី Ivanka Trump គឺជាកូនលោកត្រាំ ជាមួយនឹង​ប្រពន្ធទីមួយ៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

;