ទោះព័រទុយហ្គាល់ចាញ់ តែ Ronaldo ស៊ុតប៉េណាល់ទីសម្រេចគ្រាប់បាល់ទី៧០០ បាក់ចង្កេះអ្នកចាំទី
- 2019-10-14 22:51:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះព័រទុយហ្គាល់ចាញ់ តែ Ronaldo ស៊ុតប៉េណាល់ទីសម្រេចគ្រាប់បាល់ទី៧០០ បាក់ចង្កេះអ្នកចាំទី
ចន្លោះមិនឃើញ
ក្រុមព័រទុយហ្គាល់ បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ុយក្រែន ក្នុងលទ្ធផល ១-២ នៅវគ្គជម្រុះ EURO 2020 ពូលB កាលពីយប់មិញ។ ១គ្រាប់របស់ព័រទុយហ្គាល់នេះ គឺជាការស៊ុតបាល់ប៉េណាល់របស់ Cristiano Ronaldo នៅនាទី៧២ ហើយក៏ជាគ្រាប់បាល់ទី៧០០ (ទាំងក្លឹប និងជម្រើសជាតិ) របស់រូបគេផងដែរ។
គិតមកដល់ពេលនេះ Ronaldo រកបានគ្រាប់បាល់ចំនួន ៩៥គ្រាប់ឱ្យព័រទុយហ្គាល់ ដោយកំពុងដេញតាមបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei (ចូលនិវត្តន៍) ដែលរកបាន ១០៩គ្រាប់។
ចំណែកកាលពីដើមខែតុលាកន្លងទៅ Ronaldo រកបានគ្រាប់បាល់ឱ្យក្លឹបអាជីពបាន ៦០៥គ្រាប់ ពោលគឺស៊ុតចូលបាន១គ្រាប់ឱ្យ Juventus ពេលប៉ះ Bayer Leverkusen នៅ Champions League។ ចំនួននេះ គឺលើស២គ្រាប់នៃគ្រាប់បាល់របស់ Lionel Messi ដែលរកបាន ៦០៣គ្រាប់។
១គូទៀតក្នុងពូលB នេះ គឺស៊ែប ឈ្នះ លីទុយអានី ២-១។ ដូច្នេះ អ៊ុយក្រែន កំពុងឈរលេខ១ មាន ១៩ពិន្ទុ, ព័រទុយហ្គាល់ លេខ២ មាន ១១ពិន្ទុ, ស៊ែប លេខ៣ មាន១០ពិន្ទុ, លុចសំបួរ លេខ៤ មាន៤ពិន្ទុ និងលីទុយអានី លេខ៥ មាន១ពិន្ទុ៕
សូមទស្សនាវីដេអូ៖