មិនធម្មតា! ថៃ ជាក្រុម​អាស៊ាន​មួយ​គត់ដែល​កំពុងឈរលើ​គេ​ក្នុង​ពូល នៃវគ្គ​ជម្រុះ World Cup

  • 2019-10-16 02:36:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីយកឈ្នះអារ៉ាប់រួម ២-១ ក្នុងពូលG នៅវគ្គជម្រុះ World Cup 2022 កាលពីយប់មិញនេះ ថៃ បានឡើងឈរលើគេក្នុងពូល ហើយក៏​ជាក្រុមអាស៊ានតែមួយគត់ដែលកំពុងមានចំណាត់ថ្នាក់ដ៏ល្អបំផុត​បែបនេះ។

៣ប្រកួតរបស់ថៃ ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ។ វៀតណាម ក៏មាន៧ពិន្ទុដែរ ប៉ុន្តែចាញ់គ្រាប់បាល់របស់ថៃ។ អារ៉ាប់រួម ធ្លាក់មកលេខ៣វិញ មាន៦ពិន្ទុ ម៉ាឡេស៊ី លេខ៤ មាន​៣ពិន្ទុ ខណៈឥណ្ឌូណេស៊ី ស្ថិតនៅបាតពូល ០ពិន្ទុ។

ចំណែក​ក្រុមអាស៊ាន​ដទៃទៀត​រួមមាន៖

  • ហ្វីលីពីន ស្ថិតនៅលេខ៣ ពូលA

  • កម្ពុជា ស្ថិតនៅលេខ៥ ពូលC

  • សិង្ហបុរី ស្ថិតនៅលេខ៤ ពូលD

  • មីយ៉ាន់ម៉ា ស្ថិតនៅលេខ៥ ពូលF៕

អត្ថបទ៖ សំភី

;