សម្តេច ហ៊ុន សែន នាំចៅស្រីទៅជួប​ប្រធានាធិបតីប៊ុលហ្ការី ឱ្យយល់ពីរបៀប​ចរចា

  • 2019-10-17 01:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​នាំចៅស្រីសម្តេចដែល​កំពុងរៀននៅអឺរ៉ុប ទៅជួប​ប្រធានាធិបតីប៊ុលហ្ការី ពោលគឺ​សម្តេចចង់ឱ្យចៅស្រី​យល់អំពីរបៀបនៃការចរចារបស់ថ្នាក់ដឹកនាំ។

សម្តេច ហ៊ុន សែន បាន​បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖

«ចៅស្រីខ្ញុំដែលកំពុងរៀននៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប បានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅ ចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនកិច្ច នៅនៅទីនោះផងដែរ»៕

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ចុចអាន៖ សម្តេច ហ៊ុន សែន៖ ក្រែងលោ​មាន​ទំនាយថា ២០​ឆ្នាំ​ក្រោយ ចៅៗ​អាចក្លាយជា​រដ្ឋមន្រ្តី ឧប​នាយករដ្ឋមន្រ្តី ឬខ្លះ​ដល់​នាយករដ្ឋមន្រ្តី

អត្ថបទ៖ សំភី

អត្ថបទថ្មី
;