សម្តេច ហ៊ុន សែន៖ ក្រែងលោ​មាន​ទំនាយថា ២០​ឆ្នាំ​ក្រោយ ចៅៗ​អាចក្លាយជា​រដ្ឋមន្រ្តី ឧប​នាយករដ្ឋមន្រ្តី ឬខ្លះ​ដល់​នាយករដ្ឋមន្រ្តី

  • 2019-10-07 03:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធីសំណេះ​សំណាល​ជាមួយសិស្សនិទ្ទេស​A នៅ​វិមាន​សន្តិភាព នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ សម្តេច​ ហ៊ុន សែន បាន​ថ្លែងថា សិស្ស​ដែលមក​អង្គុយនៅវិមាន​សន្តិភាព ដែល​ជា​អគារ​​​នៃ​កំពូល​អំណាច​របស់​ជាតិនេះ អាចមាន​វាសនា​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ប្រទេស​នាថ្ងៃអនាគត។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «អគារ​សន្តិភាព​នេះ មែនមែនធ្វើ​សម្រាប់តែតា​អង្គុយ​ទេ ចៅៗ​ឆ្លៀត​ដើរ​មើលទៅ ថតរូប​ទុក​អនុស្សាវរីយ៍ទៅ មិនដឹង​ទំនាយទាយ​យ៉ាងម៉េច ក្រែងលោ​ស្រាប់តែ​២០ឆ្នាំក្រោយ ឡើងមក​ធ្វើរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ឬខ្លះឡើងមកដល់នាយករដ្ឋមន្រ្តីក៏មិនដឹង»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បាន​លើកឡើង​ពីវាសនាផ្ទាល់ខ្លួនរបស់សម្តេចផងដែរ។ «តាកាលពីដើម ឃើញតែធ្វើត្រឹមចៅហ្វាយស្រុក ថាគេសំណាង។ តែអត់នឹកស្មានថា ចុងក្រោយ​ យើង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី តែងតាំង​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ម៉ាប្រទេស»៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;