ហេតុផល​មួយ​នាំ​ឲ្យ iPhone ក្លាយ​ជា​រ៉ាដា​ធំ​បំផុត​របស់ Hacker នៅ​ពេល​បច្ចុប្បន្ន

  • 2019-10-17 04:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ទទួល​រង​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​សុវត្ថិភាព​នៃ macOS និង iOS ខ្លាំង​បំផុត​ ពោល​គឺ​នឹង​ជំនួស​តំណែង​របស់ Microsoft និង Windows ថែម​ទៀត​ផង។

នៅ​ឆ្នាំ ២០១៩ នេះ Apple រង​ការ​វាយប្រហារ​ធំៗ ២ លើក ដោយ​កាល​ពី​ខែ​ឧសភា សារព័ត៌មាន Financial Times ទម្លាយ​ថា​ប្រព័ន្ធ​ iOS ​បាន​ថ្លោះធ្លោយ​នូវ​ចន្លោះ​ប្រហោង​ដែល​អនុញ្ញាត​ឲ្យ Hacker ​អាច​ដំឡើង Malware ចូល​ទៅ​ក្នុង​ម៉ាស៊ីន iPhone តាម​រយៈ​កម្មវិធី WhatsApp ​ហើយ​ក្រោយ​មក Google ​បាន​ប្រកាស​ពី​ចន្លោះ​ប្រហោង​មួយ​ផ្សេង​ទៀត​របស់ Apple ដែល​ប្រឈម​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាស៊ីន​ iPhone ខ្ទង់​រយ​លាន​គ្រឿង។

យោង​តាម​ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​អភិវឌ្ឍ​នៅ​ SecurityScorecard ​លោក Alex Heid បាន​ពន្យល់​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ Apple នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី ១ ដែល​ស្ថិត​ក្រោម​រ៉ាដា​របស់ Hacker ​ធំ​បំផុត។ ធៀប​នឹង​អតីតកាល​ក៏​ដោយសារ​ចំណែក​ទីផ្សារ​នាំ​ចេញ​ផលិតផល​របស់​ក្រុមហ៊ុន​អាមេរិក នៅ​មាន​កម្រិត​តែ​ចូល​មក​ទល់​ពេល​បច្ចុប្បន្ន​មិន​ថា​តែ​ឧស្សាហកម្ម​ស្មាតហ្វូន​និង​កុំព្យូទ័រ​គឺ Apple មាន​សក្តានុពល​ខ្លាំង​ជាង​មុន។

ចំណែក​ទីផ្សារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន​កើន​ឡើង​ជា​បន្តបន្ទាប់ ដោយ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៨ កន្លង​ទៅ ក្តោបក្តាប់​ចំណែក​ទីផ្សារ ១៨ ភាគរយ​សរុប។ លោក Alex ​បាន​ប្រាប់​ថា៖ "ស្រប​ពេល​ដែល Apple មាន​ឥទ្ធិពល​ខ្លាំង​នៅ​ទីផ្សារ​ធៀប​នឹង​ពេល​មុន បែប​នេះ​អ្នក​ប្រើប្រាស់​ក៏​នឹង​កើន​ឡើង ហើយ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ Hacker កាន់​តែ​ពុះ​កញ្រ្ជោល​លើ​ផលិតផល​របស់​ក្រុមហ៊ុន​នេះ​ផង​ដែរ"។

យ៉ាងណាមិញ​ក្រុមហ៊ុន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Tim Cook ក៏​មាន​ផ្លូវ​ដោះស្រាយ​តាម​រយៈ​ការ​ចំណាយ​លើ​ប្រាក់​រង្វាន់​ដល់ ១ លាន​ដុល្លារ សម្រាប់ White Hat Hacker ណា​ដែល​អាច​រក​ឃើញ​ចន្លោះ​ប្រហោង​លើ​ផលិតផល​របស់​ខ្លួន៕

ប្រភព៖ Zing ប្រែសម្រួល៖ កៅ រក្សា

;