ស៊ីហ្គេម​ Honda ​អាច​នឹង​ដឹក​នាំ​កម្ពុជា ជួប​គ្រូ​ខ្លួន ​បើ​រឿង​នេះ​កើត​ឡើង​

  • 2019-10-18 03:18:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩ ​ប្រភេទ​កីឡា​បាល់ទាត់​បុរស U22 ​បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ ​ក្នុង​នោះ​កម្ពុជា​នៅ​ពូល A ​ជាមួយ​ក្រុម​ហ្វីលីពីន ​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​ទីម័រ​ខាង​កើត។

ស្រប​ពេល​ពូល B ​វិញ​មាន​ថៃ វៀតណាម ​ឡាវ ឥណ្ឌូណេស៊ី ​សិង្ហបុរី​និង​ប្រ៊ុយណេ។ ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦​ខែ​វិច្ឆិកា​រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។ ​ជាមួយ​លទ្ធផល​ចាប់​ពូល​នេះ​ដែរ ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ពូល A ​របស់​កម្ពុជា ​មិន​ពិបាក​ខ្លាំង​ដូច​ពូល B ​ឡើយ។ ​ស្រប​ពេល​គ្រូ​កម្ពុជា​ក៏​មាន​គំនិត​ដូច្នេះ​ដែរ ​ព្រោះ​ពូល A ​នេះ​មាន​តែ​៥​ក្រុម ​ការ​ប្រកួត​តិច។

ប្រសិន​បើ​ដូច​ចិត្ត​អ្នក​គាំទ្រ​មែន ​កម្ពុជា​អាច​ឡើង​ទៅ​ជុំ​ពាក់​កណ្ដាល​ឬ​ផ្ដាច់ព្រ័ត្រ​បាន ​ហើយ​ថៃ​នៅ​ពូល B ​ក៏​មាន​ឱកាស​ឡើង​ទៅ​ជុំ​នោះ​ដូច​គ្នា ​ហើយ​ប៉ះ​គ្នា​ទៀត ​វា​អាច​នឹង​កាន់​តែ​ល្អ​មើល​មិន​ខាន។ ​ជាក់​ស្ដែង Honda ​ដែល​ដឹក​នាំ​កម្ពុជា​នេះ ​អាច​នឹង​ជួប​គ្រូ​របស់​ខ្លួន​លោក kira Nishino ​ដែល​កាន់​ក្រុម U22 ​ថៃ​ដែរ។ អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ជប៉ុន​នេះ ​មក​កាន់​ក្រុម​ថៃ ​ទាំង​ក្រុម​ឈុត​ធំ ​និង​ឈុត U22 ​នេះ ​ដូច Honda ​មក​កាន់​កម្ពុជា​ទាំង​ឈុត​ធំ​និង​យុវជន​ដែរ។

រូបភាព៖ Bangkokpost

រំលឹក​ថា​វិញ្ញាសា​បាល់ទាត់​បុរស​នេះ ​ថៃ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក។ ​សម្រាប់​ការ​ត្រៀម​ខ្លួន​របស់​គេ ​លោក Nishino ​ក៏​បាន​ដាក់​យុវជន​ចូល​លេង​ច្រើន​ដែរ ​នៅ​វគ្គ​ជម្រុះ World Cup 2022 ​កន្លង​ទៅ ​ហើយ​សមត្ថភាព​របស់​ពួកគេ​ក៏​ល្អ​ថែម​ទៀត​ដូចជា Supachai Chaided, Supachok Sarachat, Supanat Mueanta ​និង​ Ekanit Panya ​ជា​ដើម៕

អត្ថបទ៖ ប្រុស យុទ្ធ

;