ដំណឹងល្អ៖ ពិព័រណ៍​ការងារ​ឆ្នាំ ២០១៩ នឹង​ធ្វើ​ឡើង​នៅដើមខែវិច្ឆិកាខាង​មុខ

  • 2019-10-18 06:31:37
  • ចំនួនមតិ 2 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

នៅមិនដល់មួយខែទៀតទេ មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ៖ "ពិព័រណ៍ការងារ និង​ផលិតភាព​ជាតិឆ្នាំ២០១៩" នឹងត្រូវបានរៀបចំឡើង​ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោម​កិច្ច​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) មានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកាខាង​មុខ ចាប់ពីម៉ោង៨ ព្រឹក ដល់ ៨ យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

បន្ថែម​លើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ៖ “យុទ្ធសាស្ត្រ​ផលិតភាពសម្រាប់កម្ពុជា-ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល” ដែល​នឹង​ចែក​រំលែក​បទពិសោធន៍ដោយវាគ្មិនជាតិ និង​អន្តរជាតិ​ល្បីៗ​ស្រប​ពេល​នឹង​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ផងដែរ។

ចំពោះអ្នកដែលចូលរួមក្នុងពិព័រណ៍នេះទទួលបាន នូវអត្ថប្រយោជន៍រួមមាន៖

  • ជួបស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន ១៥០
  • ដាក់ពាក្យសម្ភាសផ្ទាល់រកការងារគ្រប់ប្រភេទជាង ២០ ០០០កន្លែង
  • ជ្រើសរើសបុគ្គលិកផ្ទាល់ពីចំណោមអ្នកស្វែងរកការងារជាង ៣០ ០០០នាក់
  • ទទួលការណែនាំអាជីព បទពិសោធន៍ និងជំនាញទីផ្សារការងារកំពុងត្រូវការ
  • ទទួលបានគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិតភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។

ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សត​អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនាអោយបានច្រើនកុះករ និង​កុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មក​ជាមួយ​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ការងារ​ដោយ​ផ្ទាល់​ជាមួយ​និយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕

អត្ថបទ៖ កុសល

;