រដ្ឋមន្ត្រី​យុត្តិធម៌៖ បេក្ខជន​ចំនួន ៤រូប​ជាប់​ឆ្នោត​ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

  • 2019-10-22 01:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោត សម្រាប់​ការ​ជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានឲ្យដឹងថា បេក្ខជន​ជាប់​ឆ្នោត​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩។

សម្រាប់ការជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានចំនួន ៤រូប រួមមាន៖

១-លោក ចាយ ច័ន្ទតារាវណ្ណ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើស​តាំង​ដោយ​ចៅ​ក្រម​នៃ​សាលា​ជម្រះក្តីជាន់ខ្ពស់។

២-លោក សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើសតាំងដោយព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌។

៣-លោក អ៊ីវ បូរិន្ទ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើស​តាំង​ដោយ​ចៅ​ក្រម​ពេញ​សិទ្ធិ​នៃ​សាលាដំបូងទូទាំងប្រទេស។

៤-លោក ស៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជ្រើស​តាំង​ដោយ​ព្រះរាជអាជ្ញា​ពេញ​សិទ្ធិ​នៃ​អយ្យការអមសាលាដំបូងទូទាំងប្រទេស ។

នេះបើយោងតាមសេចក្តីប្រកាសអំពីលទ្ធផល នៃ​ការ​បោះ​ឆ្នោត​សម្រាប់​ការ​ជ្រើស​តាំង​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​នៃអង្គចៅក្រម ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩។

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បាន​បង្ហាញ​ថា សម្រាប់​ការ​បោះឆ្នោត បេក្ខជនតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ខ្ពស់ រួមមាន៖

១-លោក ចាយ ច័ន្ទតារាវណ្ណ ទទួលបាន ២៦សំឡេង។

២-លោក ប្រាក់ គឹមសាន ទទួលបាន២០ សំឡេង។

សម្រាប់​ការបោះឆ្នោត បេក្ខជនតំណាងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាជម្រះក្តីជាន់ខ្ពស់ រួម​មាន៖

១-លោក ស៊ិន រិទ្ធ ទទួលបាន១៣សំឡេង។

២-លោក នៅ មុនីជោត ទទួលបាន០៥ សំឡេង។

៣-លោក ផាន់ វណ្ណរ័ត្ន ទទួលបាន ០៦ សំឡេង។

៤-លោក សេង ប៊ុនឃាង ទទួលបាន២០ សំឡេង។

៥-លោក អ៊ុន បូផា ទទួលបាន០១ សំឡេង ។

សម្រាប់ការបោះឆ្នោត បេក្ខជនតំណាងចៅក្រមនៃសាលាជម្រះក្តីជាន់ទាប មានដូចជា៖

១-លោក ទិតសុទ្ធី បូរ៉ាឆាត ទទួលបាន២៨សំឡេង។

២-លោក យាប់ មេត្តា ទទួលបាន៤៣ សំឡេង។

៣-លោក អ៊ីវ បូរិន្ទ ទទួលបាន១០៣ សំឡេង។

៤-លោក ម៉ុង មុនីសោភា ទទួលបាន២៦ សំឡេង។

៥-លោក ស៊ឹម ពិចិត្រ ទទួលបាន០៧ សំឡេង ។

សម្រាប់ការបោះឆ្នោត បេក្ខជនតំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីជាន់ទាប មានដូចជា៖

១-លោក ស៊ា រតនៈ ទទួលបាន ៨២សំឡេង។

២-លោក វង្ស ប៊ុនវិសុទ្ធ ទទួលបាន៣៤ សំឡេង។

និង ៣-លោកស្រី កែវ សុគន្ធា ទទួលបាន០៣ សំឡេង៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;