លោកត្រាំថាខាតបង់ពី ២ ទៅ ៥ពាន់លានដុល្លារ ក្នុងពេល​ធ្វើប្រធានាធិបតី​អាមេរិក

  • 2019-10-22 04:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ បាន​អះអាងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៩ថា ក្នុងអំឡុងពេល​លោក​កាន់តំណែង​ជាប្រធានាធិបតី​អាមេរិក លោក​បាន​ខាតបង់​ទឹកប្រាក់ប្រមាណ ២ ទៅ ៥ពាន់​ដុល្លារ ប៉ុន្តែលោកមិនស្តាយទេ។

ប្រធានាធិបតី​រូបនេះ បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «ខ្ញុំបាត់​ ២ពាន់លាន ៥ពាន់លាន​ ឬតិចជាងនេះ វាគ្មានអ្វីខុសគ្នាទេ។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំកំពុងធ្វើដើម្បីប្រទេស ដើម្បីប្រជាជន»។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes កាលពី​ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ​បាន​ឱ្យដឹងថា គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា លោក​ត្រាំបានបាត់បង់លុយរាប់ពាន់លានដុល្លារ ចាប់តាំងពីលោក​ក្លាយជាប្រធានាធិបតី​ឡើយ។ ទ្រព្យសម្បត្តិរបស់លោកដែលមានប្រមាណ ៣,១ពាន់លានដុល្លារនោះ គឺមិនមានការ​បាត់បង់ឡើយ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;