អាយុត្រឹម ១៤ឆ្នាំ ស៊ុតបានជាង ១០០គ្រាប់ ជាប់ឈ្មោះជា "African Messi" (វីដេអូ)
- 2019-10-22 06:20:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុត្រឹម ១៤ឆ្នាំ ស៊ុតបានជាង ១០០គ្រាប់ ជាប់ឈ្មោះជា "African Messi" (វីដេអូ)
ចន្លោះមិនឃើញ
យុវជនអាយុ ១៤ឆ្នាំ Youssoufa Moukoko បានជាប់ក្នុងក្រុម U-19 Dortmund និងទទួលបានការឧបត្ថម្ភពី Nike ក្នុងទំហំទឹកប្រាក់ ១០លានអឺរ៉ូ។ កាន់តែគួរឲ្យចាប់អារម្មណ៍ គឺយុវជនសញ្ជាតិកាម៉េរូនរូបនេះ បានស៊ុតបញ្ចូលទី ៦គ្រាប់ក្នុងប្រកួតដំបូងក្នុងក្រុមយុវជន Dortmund និងបន្តស៊ុតបានហ៊ែតទ្រីកដល់ទៅ ៧ប្រកួត ក្នុងរដូវកាលនេះ រហូតត្រូវបានគេហៅថាជា "the African Messi"។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀត គឺកាលពីថ្មីៗកន្លងទៅ Youssoufa បានក្លាយជាកីឡាវ័យក្មេងជាងគេ (១៤ឆ្នាំ ៩ខែ ២៨ថ្ងៃ) ដែលបានចូលលេងក្នុងពានយុវជនទ្វីបអឺរ៉ុប UEFA Youth League ដោយជួយឲ្យ U-19 Dortmund ឈ្នះ U-19 Barcelona ២-១។
បច្ចេកទេសស៊ុតបញ្ចូលទីស្ទើររាល់ប្រកួតនេះ បានធ្វើឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍ចង់បាន។ យ៉ាងណាក្ដី ខ្សែប្រយុទ្ធរូបនេះ បានប្រាប់កាសែត SportBild ថាខ្លួនចង់ក្លាយជាកីឡាករអាជីពនៅ Dortmund ដើម្បីឈ្នះពាន Champions League ជាមួយ Dortmund និងឈ្នះពាន Ballon d'Or។
Youssoufa ចូលលេងដំបូងនៅក្នុងក្រុមយុវជនរបស់ក្លឹបនៅលីគលំដាប់ទី២ អាល្លឺម៉ង់ St Pauli កាលពីឆ្នាំ ២០១៤ មុនផ្លាស់ទៅ Dortmund នាឆ្នាំ២០១៦។ ខាងក្រោមនេះ ជាកំណត់ត្រារបស់ Youssoufa នៅក្រុមយុវជន Dortmund៖
រដូវកាល ២០១៦-២០១៧ អាយុ ១១ឆ្នាំ លេងក្នុងក្រុម U-15 ចូលលេង ២១ប្រកួត ស៊ុតចូល ៣៣គ្រាប់
រដូវកាល ២០១៧-២០១៨ អាយុ ១២ឆ្នាំ លេងក្នុងក្រុម U-17 ចូលលេង ៣៣ប្រកួត ស៊ុតចូល ៤៤គ្រាប់
រដូវកាល ២០១៨-២០១៩ អាយុ ១៣ឆ្នាំ លេងក្នុងក្រុម U-17 ចូលលេង ២៥ប្រកួត ស៊ុតចូល ៤៦គ្រាប់
រដូវកាល ២០១៩-២០២០ អាយុ ១៤ឆ្នាំ លេងក្នុងក្រុម U-19 ចូលលេង ៧ប្រកួត ស៊ុតចូល ១៥គ្រាប់
សូមទស្សនាវីដេអូខាងក្រោមនេះ៖