ក្រសួង​ប្រាប់​ពី​ស្ថាន​ភាព​អាកាសធាតុនៅ​កម្ពុជា នាចុងខែ​តុលា​នេះ

  • 2019-10-24 01:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដី​ប្រកាស​ពី​ការ​តាម​ដាន​ស្ថាន​ភាព​អាកាសធាតុ​ប្រចាំ​ក្នុង​តំបន់ និង​ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជ្រលង​​នៃ​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន បាន​នឹង​កំពុង​គ្រប់​ដណ្ដប់​មក​លើ​កម្ពុជា។

​លក្ខណៈ​បែប​នេះ និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ស្ថាន​ភាព៖

១. ចាប់​ពី​ថ្ងៃ​ទី ២៨ ដល់ ៣១ ខែ​តុលា៖ ខេត្ត​ឧត្តរមានជ័យ បន្ទាយ​មាន​ជ័យ បាត់​ដំបង ប៉ៃលិន សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូង​ឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌល​គិរី និង​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ នៅ​ក្នុង​កម្រិត​បរិមាណ ពី​ខ្សោយ​ទៅ​តិច។

២. ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ៣១ ខែ​តុលា៖ ខេត្ត​ពោធិ៍សាត់ កំពង់​ឆ្នាំង កំពង់ស្ពឺ កណ្ដាល តាកែវ ព្រៃវែង ស្វាយ​រៀង រាជធានី​ភ្នំពេញ និង​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ដោយ​អន្លើ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​មធ្យម។

អាស្រ័យ​តាម​ស្ថាន​ភាព​ខាង​លើ​នេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជ្រាប់​ជា​ព័ត៌មាន និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​នៅ​កើត​មាន ជា​ពិសេស​បណ្ដាល​ខេត្ត​នៅ​តាម​វាល​ទំនាប​ភាគ​ខាង​ក្រោម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;