ប្រមុខការពារជាតិកម្ពុជា រិះគន់​ប្រទេស​មហា​អំណាច​ដែល​ប្រើ​ឥទ្ធិពល​គាប​សង្កត់​ប្រទេស​តូច

  • 2019-10-24 02:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​បាន​ថ្លែង​នៅ​ក្នុង​វេទិកា​យោធា​សៀង​សាន​ក្នុង​ប្រទេស​ចិន​ថា​ភាព​ចាំបាច់ដើម្បីរក្សាសន្តិភាពពិភពលោក គឺ​ការ​ធ្វើ​យ៉ាង​ណា​អោយ​ប្រទេស​មហា​អំណាច​មានតុល្យ ភាពរវាងគ្នា។ សម្តេចពិជ័យសេនាទៀបាញ់ បាន​មាន​ប្រសាសន៍​រិះគន់​ចំពោះ​ប្រទេសធំខ្លះ ដែលបានប្រើឥទ្ធិពល គាប​សង្កត់​ប្រទេស​តូច​និង​មធ្យម​ដើម្បី​ឲ្យលះ​បង់​ផលប្រយោជន៍​ជាតិ​របស់គេដើម្បីតែបុព្វហេតុសន្តិភាពរវាងប្រទេសមហាអំណាច។

វេទិកាយោធាសៀងសាន ដែលសម្តេចពិជ័យសេនាទៀបាញ់ បានចូលរួមក្នុងក្រុងប៉េកាំង នា​ពេល​នេះ គឺ​ជាវេទិកាចូលរួមដោយថ្នាក់រដ្ឋមន្ត្រី ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ និងក្រុមជំនាញប្រឹក្សាយោ ធា កំពូល​ពី​ចំនួនប្រមាណ ១០០ប្រទេស។

សហរដ្ឋអាមេរិក បាន​បញ្ជួនឧបការីរងរដ្ឋមន្ត្រីការពារជាតិលោក Chad Sbragia ក្នុង​ការ​ចូលរួម​វេទិកា​យោធាក្នុងប្រទេសចិននោះ។ វេទិកាសៀងសានរវាងពីថ្ងៃទៅ ២១ដល់ ២២តុលា បាន​ផ្តោត​លើ​ប្រធាន​បទ«ផលប្រយោជន៍ នៃ រាល់បណ្តាប្រទេសតូច ប្រទេសមធ្យម និងសន្តិសុខរួម» ។ សម្ដេច​ពិជ័យ​សេនា​បាន​ថ្លែង​បន្តថា ពិភពលោកសព្វថ្ងៃ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និង​ពឹង​ពាក់​គ្នា​ទៅ​វិញទៅ មក និងគ្មានប្រទេសណាដែលអាចរស់នៅម្នាក់ឯង ដោយ​គ្មាន​ការ​ទាក់​ទង​ជាមួយ​ពិភព​ខាង​ក្រៅឡើយ។

សម្តេចពិជ័យសេនាបានថ្លែងកត់សម្គាល់ថា ការបើកចំហទៅកាន់ពិភពលោកខាងក្រៅ ដើម្បី​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​នោះ គេនឹងត្រូវរងឥទ្ធិពលពីទង្វើនៃប្រទេសដទៃ ដោយ​គ្រាន់​តែ​មាន​តិច​ឬ​ច្រើន​​ប៉ុណ្ណោះ។ ក្នុងសុន្ទរកថាដដែល នោះផងទៀត រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​អំពីទំនាក់ ទំនង ជាវិចារវិទ្យាក្នុងទំនាក់ ទំនងអន្តរជាតិ។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ដាក់សំណួរក្នុងពេលនោះថានៅពេល ផល​ប្រយោជន៍​ជាតិ​មាន​ទំនាស់​នឹង​គោល​ការណ៍​សីលធម៌អន្តរជាតិ តើមួយណាគួរមានអាទិភាពជាង?

រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជាបានផ្តល់ចម្លើយលើបញ្ហានេះវិញថា បើយកល្អ គេគួរមានទាំង២ ប៉ុន្តែ​តថភាព គឺផ្សេង ពីទ្រឹស្តី។ សម្តេច ក៏​បានលើកឡើងនូវករណីផ្ទាល់របស់កម្ពុជា បើ​ទោះ​បី​ជារាជ​រដ្ឋា ភិបាល បានប្រឹង ប្រែងធ្វើគ្រប់យ៉ាង ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងជាតិខ្លួនក៏ដោយ ក៏​កម្ពុជា​នៅតែទទួល រងសម្ពាធពីប្រ ទេសមួយចំនួន ដែលរិះគន់ជុំវិញបញ្ហាសិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ៕

អត្ថបទ៖ កុសល

;