រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​រៀប​ចំ​ពិធី​អុំទូក​ផ្កា​ចារ​នៅ​ដើម​ខែវិច្ឆិកា​​ខាងមុខនេះ

  • 2019-10-24 04:00:39
  • ចំនួនមតិ 3 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះសីហនុរៀបចំបើកកិច្ចប្រជុំបង្កើតគណៈកម្មការរៀបចំពិធីបុណ្យអុំទូកផ្កាចារ នៅ​អាង​ទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតី លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និង​លោក​អភិ​បាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ កាល​ពី​ថ្ងៃទី២៤ ខែតុលា នៅ​សាលា​ខេត្ត​ព្រះសីហនុ។

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំគូសបញ្ជាក់ថា ដើម្បី​ឲ្យ​ពិធី​អុំទូក​ផ្កាចារសម្រេចបានតាមផែនការ ត្រូវ​បំផុស​ដល់​មូលដ្ឋាន​ដែល​មាន​ទូក​ឲ្យ​ចូល​រួម​ប្រឡង​ប្រណាំង​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​អធិកអធម​ចលនា​ដល់​មន្ទីរ​អង្គភាព​នានា​ជុំ​វិញ​ខេត្ត និងអង្គភាពបោះទីតាំងក្នុងខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ រោងចក្រ សហគ្រាស ក្រុមហ៊ុន ចូលរួមជួយឧបត្ថម្ភជាសម្ភារៈ និង​ថវិកា​ដល់​ទូក​នីមួយៗ​ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងបរិវេណ នៃពិធីប្រណាំងទូកផ្កាចារ។

ផ្សព្វផ្សាយ​តាមគ្រប់រូបភាព ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរ​ជាតិ​ចូលរួម​ក្នុង​ពិធី​នេះ​ឱ្យ​បាន​ច្រើន​កុះករ។ សូម​រម្លឹកថា ជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តព្រះសីហនុ តែង​តែ​បាន​រៀប​ចំ​ពិធី​ប្រណាំង​ទូក​ផ្កា​ចារ នៅ​អាង​ទឹក​ព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប ខេត្តព្រះសីហនុ ដើម្បី​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ជូន​បង​ប្អូន​ប្រជាពលពលរដ្ឋ៕

អត្ថបទ៖ ម៉េងងី

;