នេះជាចំនួន​លុយ​ដែល​រាជរដ្ឋាភិបាល​កំណត់ឱ្យ​ខ្ចី​ពី​បរទេស នៅឆ្នាំ​២០២០

  • 2019-10-25 09:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​ទំហំ​នៃការ​ខ្ចី​ប្រាក់​ពីដៃគូអភិវឌ្ឍន៍​សម្រាប់ឆ្នាំ​២០២០ ក្នុងកម្រិត ១៤០០ លាន SDR (១ SDR = ៥៥៧៣,៨៣រៀល)។ នេះបើតាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០។

ការ​កំណត់​នេះ គឺ​រាជរដ្ឋាភិបាល​សំអាងទៅលើ​ទិដ្ឋភាព​សំខាន់ៗគឺ៖

១. កំណើន​តម្រូវការ​ទុន​វិនិយោគ​ដ៏គំហុក ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​សាធារណៈ ទាំង​ទំហំ បរិមាណ និង​គុណភាព សម្រាប់​ជំរុញ​ការ​ហក់ឡើង​នៃ​សេដ្ឋកិច្ច​នៅក្នុង​ដំណាក់​កាលថ្មី និង​ក្នុង​បរិបទ​នៃភាព​មិនច្បាស់លាស់។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
២. គម្រោង​អភិវឌ្ឍន៍​ដែលនឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ក្នុងឆ្នាំ​២០២០ គឺ​ជាគម្រោង​វិនិយោគ​សាធារណៈ​ក្នុងវិស័យ​អាទិភាព ( ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច និង​ផលិតភាព​ផលិតកម្ម) ហើយ​ដែលចេះតែរំកិល​ពីឆ្នាំមុនៗមក តែមាន​ចរិត​យុទ្ធសាស្រ្ត​ក្នុងការ​ទ្រទ្រង់​ដល់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​មធ្យម និងវែង។

៣. សុទ្ធសឹងតែ​ជា​ឥណទាន​ដែលមាន​កម្រិត​សម្បទាន​ខ្ពស់

៤. ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា​បច្ចុប្បន្ន និង​ក្នុងរយៈពេល​មធ្យម និងវែង​ នៅតែមាន​ចីរភាព និង​ហានិភ័យ​កម្រិត​ទាប

៥. ការ​បន្ត​បង្កើន​ប្រសិទ្ធ​ភាព​ខ្ពស់ ក្នុងការ​គ្រប់គ្រង និង​ការ​អនុវត្ត​គម្រោង។

ក្នុងសេចក្តី​ព្រាងច្បាប់នេះ​បន្ថែម​ថា ទំហំ​នៃការខ្ចីនេះ នឹង​មិនបង្កើត​ជាបន្ទុក​បំណុលវ័ណ្ឌករដល់កម្ពុជា ព្រោះថា​នៅពេល​សេដ្ឋកិច្ច​មានការ​រីកចម្រើននោះ សមត្ថភាព​សង​របស់​កម្ពុជា​ក៏ខ្ពស់​ជាងមុនដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;