លុយដែល​កម្ពុជា​នឹង​ខ្ចីពី​បរទេស នៅឆ្នាំ​២០២០ យកទៅ​ពង្រីក​អគ្គិសនី និង​ធ្វើផ្លូវស្ពាន​ទាំងនេះ

  • 2019-10-29 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​ទំហំ​នៃការ​ខ្ចី​ប្រាក់​ពីដៃគូអភិវឌ្ឍន៍​សម្រាប់ឆ្នាំ​២០២០ ក្នុងកម្រិត ១៤០០ លាន SDR (១ SDR = ៥៥៧៣,៨៣រៀល) ឬជិត២ពាន់លាន​ដុល្លារ។ នេះបើតាម​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០។

ចុចអានបន្ថែម៖ នេះជាចំនួន​លុយ​ដែល​រាជរដ្ឋាភិបាល​កំណត់ឱ្យ​ខ្ចី​ពី​បរទេស នៅឆ្នាំ​២០២០

ការ​កំណត់​នេះ គឺ​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​អាច​ចុះហត្ថលេខា​ខ្ចីប្រាក់​ពីគេ​បាន​ចំនួន ២៩គម្រោង​ ក្នុង​ចំណោម​គម្រោង​សរុប​ចំនួន ៣២ ដែល​មាន​លក្ខណៈ​សម្បត្តិ​រួចរាល់ រួមមាន៖ ធនាគារ​ពិភពលោក​ចំនួន ៣គម្រោង, ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន ៧គម្រោង, ធនាគារ​អភិវឌ្ឍ​អាល្លឺម៉ង់ ចំនួន ១​គម្រោង, ចិន ៨គម្រោង, ជប៉ុន ២គម្រោង, កូរ៉េខាងត្បូង ៣គម្រោង, បារាំង ៣គម្រោង, ថៃ ១គម្រោង និង​ឥណ្ឌា ១គម្រោង ដោយ​ត្រូវបែងចែក​តាម​វិស័យ​ដូចខាងក្រោម៖

  • វិស័យ​ថាមពល

គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​នៅរាជធានី​ភ្នំពេញ ជំហានទី២, គម្រោង​ពង្រីក​ខ្សែ​បញ្ជូន​អគ្គិសនី​ជនបទ ជំហាន​ទី៧ គម្រោង​សាងសង់​ខ្សែ​បណ្តាញ​ថាមពល​អគ្គិសនីតង់ស្យុង ១១៥គីឡូវ៉ុល ពី​ក្រុងសួង ខេត្ត​ត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ​ខេត្តព្រៃវែង, គម្រោង​សាងសង់​អនុស្ថានីយ​បន្ថែម​នៅតំបន់​ជុំវិញ​រាជធានី​ភ្នំពេញ គម្រោង​ធ្វើទំនើបកម្ម​លើ​ប្រព័ន្ធ​បណ្តាញ​បញ្ជូន និង​ចែកចាយ ក្នុង​គោលដៅ​ពង្រីក​វិសាលភាព​នៃការ​ផ្គត់ផ្គង់​អគ្គិសនី និង​បញ្ចុះ​ថ្លៃ​អគ្គិសនី នៅ​ជនបទ ដើម្បី​រួមចំណែក​កាត់បន្ថយ​ចំណាយ​របស់​ប្រជាជន​នៅជនបទ​ផង និង​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្មក្នុងវិស័យ​កសិកម្ម និង​សិប្បកម្ម/ឧស្សាហកម្ម។

  • វិស័យ​ធារាសាស្រ្ត៖

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព និង​ការពារ​ទឹកជំនន់​ស្ទឹងព្រែកត្នោត​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្តតាកែវ និង​គម្រោង​អភិវឌ្ឍន៍​អាងទឹក​ដងកាំបិត ខេត្ត​កំពង់ធំ។

  • វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត៖

គម្រោង​សាងសង់ផ្លូវជាតិលេខ៧១ (ត្បូងឃ្មុំ-ក្រូចឆ្មារ-ចំការ​លើ), គម្រោង​សាងសង់ផ្លូវជាតិលេខ៦០បេ ប្រវែង ១១៦គម និង​ស្ពាន​មេគង្គក្រចេះ, គម្រោង​រៀបចំ​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ផ្លូវជាតិ​លេខ៥ ជំហាន​ទី២, គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កំណាត់​ផ្លូវជាតិលេខ៥ ភាគខាងត្បូង, គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិលេខ៤១, គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិលេខ៣៣, គម្រោង​ធ្វើឱ្យប្រសើរឡើង​ផ្លូវជាតិលេខ៣១, គម្រោង​សាងសង់​ផ្លូវវាងក្រុង​សៀមរាប, គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹកកខ្វក់ និង​បណ្តាញ​លូ​នៅខេត្ត​សៀមរាប ជំហានទី២ និងកម្ម​វិធី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ធន់នឹង​ការប្រែប្រួល​អាកាសធាតុ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
  • វិស័យអាទិភាព​ផ្សេងទៀត៖

គម្រោង​ក្នុង​វិស័យ​កសិកម្ម សុខាភិបាល ការផ្គត់ផ្គង់ទឹកស្អាត ហិរញ្ញវត្ថុ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អប់រំ៕

អត្ថបទ៖ សំភី

;