Messi ស៊ុត Free Kick សម្រេច​គ្រាប់ទី៥០ ជួយ Barcelona ឡើង​ឈរ​លើកំពូលតារាង (មានវីដេអូ)

  • 2019-10-30 01:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Barcelona បាន​បំបាក់​ក្រុមភ្ញៀវ Real Valladolid ដោយ​លទ្ធផល ៥-១ នៅ La Liga ជុំទី១០ កាលពីយប់មិញ។

៥​គ្រាប់​របស់​ក្រុមអ្នកមានបុណ្យ ធ្វើបានដោយ Clement Lenglet នៅនាទី២, Arturo Vidal នាទី២៩, Lionel Messi នាទី៣៤ និង ៧៥ និង​គ្រាប់ចុងក្រោយដោយ Luis Suarez នាទី៧៧។ ១គ្រាប់របស់ Messi ជាការស៊ុតបាល់ Free Kick ហើយវាក៏ជាគ្រាប់ទី៥០ នៃការស៊ុតបែបនេះ​ផងដែរ។ឯ១គ្រាប់របស់ Valladolid ធ្វើបាននាទី១៥ ដោយ Kiko Olivas។

លទ្ធផលនេះ បាន​ធ្វើឱ្យ Barcelona ឡើងឈរលើកំពូលតារាងមាន ២២ពិន្ទុ នាំមុខក្រុមលេខ២ Granada ដែលមាន ២០ពិន្ទុ។ ចំណែកលេខ៣គឺ Atletico Madrid មាន ២០ពិន្ទុផងដែរ ដែលការប្រកួតជុំទី១១របស់ខ្លួនយប់មិញ ជាមួយ Deportivo Alaves បានត្រឹមស្មើ ១-១៕

សូមទស្សនាវីដេអូ៖

ប្រភព៖ barcablaugranes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;