សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសថៃ ចំនួន ៤ថ្ងៃ នៅចុងសប្តាហ៍នេះ
- 2019-10-30 02:05:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសថៃ ចំនួន ៤ថ្ងៃ នៅចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី២ ដល់ទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំដែលសម្តេចនឹងចូលរួម ដូចជា៖
-កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
-កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
-កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
-កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១០
-កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
-កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
-កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤
-កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
-កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់លើកទី៣។
ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេច ហ៊ុន សែន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀត ដូចខាងក្រោម៖
-ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា
-អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកដោយចីរភាព
-កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោ គ្រោងនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។ សម្តេចក៏នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ៕