Ronaldo ធ្វើ Hero ចុងម៉ោង ឱ្យ Juventus ឡើងមក​ឈរ​លើ​កំពូល​តារាង​វិញ (មានវីដេអូ)

  • 2019-10-31 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Juventus បាន​យក​ឈ្នះ​ក្រុមភ្ញៀវ Genoa ក្នុង​លទ្ធផល ២-១ នៅ Serie A សប្តាហ៍ទី១០ កាលពី​យប់មិញ​នេះ។

ក្រុមម្ចាស់ផ្ទះ បាន​នាំមុខ​១គ្រាប់មុន​នៅ​នាទី៣៦ ដោយ Leonardo Bonucci ប៉ុន្តែ​ត្រូវវាយបកវិញ​ភ្លាមៗដោយ Christian Kouame របស់ Genoa នៅនាទី៤០។ រហូតដល់នាទី ៩០+ Cristiano Ronaldo ទទួលបាន​បាល់ប៉េណាល់ទី ហើយស៊ុតចូលយកជ័យជម្នះ​ឱ្យក្រុមសេះបង្កង់តែម្តង។

លទ្ធផលនេះ បាន​ធ្វើឱ្យ Juventus ឡើងមកឈរលើកំពូលតារាងវិញមាន ២៦ពិន្ទុ នាំមុខក្រុមលេខ២ Inter ដែលមាន ២៥ពិន្ទុ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;