កម្លាំងជើងខ្លាំង! កីឡាករ​អេស្ប៉ាញ​ម្នាក់​ទាត់​បាល់​ពី​លើ​ដំបូល​ទូក ចូល​ទី​ស្អាត​ណាស់​(វីដេអូ)

  • 2019-11-01 03:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

​ការ​ប្រកួត​នៅ​ក្របខណ្ឌ​លីគ​កំពូល​អេស្ប៉ាញ La Liga សប្តាហ៍​ទី ១០ យប់មិញ​នេះ​នៅ​សល់ ៦ ក្រុម​ត្រូវ​ប៉ះ​គ្នា ក្នុង​នោះ​មាន​គូ​ Gatafe ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​ទើប​នឹង​ប្រម៉ូត​ឡើង​ថ្មី​គឺ Granada ​ដោយ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

មិត្តរួមក្រុមមកអបអរគ្រាប់បាល់របស់ David Timor /រូបថត៖

ត្បិត​ថា​យក​បាន ៣ ពិន្ទុ​ពី​ក្រុម​ខ្លាំង Granada នេះ​ក៏​ពិត​មែន​ ប៉ុន្តែ​កីឡាករ​ប៉ះ​ទង្គិច​គ្នា​ដល់​ថ្នាក់​អាជ្ញាកណ្ដាល​ចាយ​កាត​លឿង ១០ សន្លឹក​ឯណោះ​។ ម្យ៉ាង​ទៀត ៣ គ្រាប់​ដ៏​សំខាន់​របស់ Gatafe រក​បាន​ដោយកីឡាករ ៣ នាក់​ផ្សេង​គ្នា ជាពិសេស​មួយ​គ្រាប់​ចុង​ម៉ោង​នាទី ៨៨ ទៅ​ហើយ​របស់កីឡាករលេខ ១៨ David Timor ជា​ការទាត់​ដោយ​សេរី (Free-kick) ពី​លើ​ដំបូល​ទូក​ត្រូវ​បាន​អ្នក​គាំទ្រ​ប្រដូច​ទៅ​នឹងគ្រាប់​បាល់​របស់ Lionel Messi ដែល​ទើបនឹងធ្វើ​បាន​គ្រាប់​ទី ៥០ ក្នុង​អាជីព​របស់​ខ្លួន។

David Timor ពេលលេងឲ្យ Villarreal មុននឹងដូរមក Gatafe /រូបថត៖ Laliga

បច្ចុប្បន្នក្រុម Gatafe ឡើងមកឈរលេខ ៩ ក្នុងតារាងមាន ១៦ ពិន្ទុខណៈក្រុម Granada នៅឈរលេខ ៣ មាន ២០ ពិន្ទុ ឯក្រុមកំពូលតារាង Barcelona មាន ២២ ពិន្ទុតាមពីក្រោយដោយ Real Madrid លេខ ២ មាន ២១ ពិន្ទុ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

វីដេអូ Messi ទាត់ចូលគ្រាប់ Free-kick លើកទី ៥០៖

ចំណាត់ថ្នាក់ La Liga សប្ដាហ៍ទី ១០

អត្ថបទទាក់ទង៖

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

;