AFC U19៖ កម្ពុជា ចាញ់​ម៉ាឡេស៊ី ដែលមាន​គ្នាត្រឹម៩​នាក់ នៅថ្ងៃ​បើកឆាក

  • 2019-11-02 13:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា មិនអាចវាយបកតាមស្មើម៉ាឡេស៊ី ដែលមានគ្នាសល់ត្រឹម ៩នាក់ឡើយ ពោលគឺចាញ់ក្នុងលទ្ធផល ៤-៥ ក្នុងថ្ងៃបើកការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ពូលG ដែលទើបបញ្ចប់អម្បាញ់មិញនេះ។

ក្នុងតង់ទី១ ម៉ាឡេស៊ី នាំមុខកម្ពុជា ៣គ្រាប់មុន។ ចូលដល់តង់ទី២ កីឡាករម៉ាឡេស៊ី ២រូបត្រូវបណ្តេញចេញដោយទទួលបានកាតក្រហម ប៉ុន្តែម៉ាឡេស៊ី នៅតែអាចរកគ្រាប់នាំមុខរហូតដល់ ៥គ្រាប់ ដោយកម្ពុជា វាយបកវិញបាន​តែ៤គ្រាប់ប៉ុណ្ណោះ។

នៅជុំទី១​ក្នុងពូលនេះ ម៉ាឡេស៊ី និង​ប្រ៊ុយណេ ឈរលេខ១ មាន៣ពិន្ទុដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;