មូលហេតុ Son ខ្ទប់​មុខ​យំ ក្រោយ​អាជ្ញាកណ្ដាល​ដេញ​ចេញ​ពេលលេងជាមួយ Everton (វីដេអូ)

  • 2019-11-04 02:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ PREMIER LEAGUE សប្ដាហ៍​ទី ១១ ​យប់​មិញ​នេះ​ក្រុម​ Everton ត្រូវ​ស្វាគមន៍​ក្រុម​ Spurs ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ១-១ ។ យ៉ាង​ណា​មិញ​ គេ​សង្កេត​ឃើញ​មាន​ការ​ទង្គិច​គ្នា​រហូត​ដល់​បាន​កាត​លឿង ​និង​កាត​ក្រហម​មួយ​សន្លឹក​ត្រូវ​ដេញ​ចេញ​ពី​ទីលាន ក្រោយពេលដែលកីឡាករឆ្នើមរបស់ Spurs ឆូសជើង Andre Gomes កីឡាករ Everton បណ្ដាលឲ្យបាក់ក-ជើង។

សកម្មភាព Son មកដណ្ដើមបាល់ពី Gomes /រូបថត៖ Goal
ក្រោយពេលឃើញ Gomes ឱបជើងស្រែកដោយការឈឺចាប់បែបនេះ Son ក៏ខ្ទប់មុខយំ ព្រោះកំហុសរបស់ខ្លួនគ្រាន់តែព្យាយាមទាញយកបាល់និងឆូសកាត់ដោយអចេតនាប៉ុណ្ណោះ បើមើលតាមរយៈវីដេអូកីឡាករ Moussa Sissoko ទៅវិញទេដែលឆូសជើងខ្ទប់ជាមួយ Gomes បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវសែងចេញភ្លាមៗនៅនាទី ៧៨។

ប្រការនេះត្រូវបានអ្នកគាំទ្រនិងសារព័ត៌មាននានា បង្ហាញការមិនពេញចិត្តចំពោះអាជ្ញាកណ្ដាលដែលសម្រេចចិត្តលឿនជាងសព្វដង ពោលគឺមិនបានទៅពិនិត្យមើលវីដេអូ VAR នោះទេ។ ខណៈដែលនាទីនៅសល់តែបន្តិច ក្រុមម្ចាស់ផ្ទះព្យាយាមវាយបករហូតតាមបានស្មើវិញនាទី ៩០ ទៅហើយដោយកីឡាករ Cenk Tosun ។

កីឡាករ Everton អបអរក្រោយរកបានគ្រាប់តាមស្មើនាទី ៩០

បច្ចុប្បន្នក្រុមកំពូលតារាងនៅតែជាក្រុម Liverpool ដដែលដោយមាន ៣១ ពិន្ទុដាច់ក្រុមលេខ ២ Man City ៥ ពិន្ទុ(មាន ២៥ ពិន្ទុ) រីឯក្រុម Spurs ធ្លាក់ដល់លេខ ១១ មានត្រឹម ១៣ ពិន្ទុ​ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Son Heungmin ខ្ទប់​មុខ​យំ ក្រោយ​អាជ្ញាកណ្ដាល​ដេញ​ចេញ​
ជើងរបស់ Andre Gomes ដែលបាក់ /រូបថត៖ twitter/AndreGomes
ចំណាត់ថ្នាក់ PREMIER LEAGUE បច្ចុប្បន្ន

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;