ចាញ់ភ្លាម! ក្លឹបដកតំណែងគ្រូបង្វឹក Bayern Munich មិនចាំដល់ស្អែក
- 2019-11-04 04:30:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់ភ្លាម! ក្លឹបដកតំណែងគ្រូបង្វឹក Bayern Munich មិនចាំដល់ស្អែក
ចន្លោះមិនឃើញ
ប៉ុន្មានម៉ោងមុននេះ គណនី Twtiter ផ្លូវការក្លឹបអាល្លឺម៉ង់ Bayern Munich បានប្រកាសបណ្ដេញគ្រូបង្វឹកលោក Niko Kovač ចេញពីតំណែង។
ទោះជាគណនី Twiter ផ្លូវការមិនបានសរសេរៀបរាប់ច្រើនក៏ពិតមែន ប៉ុន្តែអ្នកតាមដានបាល់ទាត់បានដឹងជាក់ហើយថា ក្រុមការពារតំណែងជើងឯក Bundesliga មួយនេះបានប្រកួតចាញ់ក្រុម Eintracht Frankfurt ក្នុងសប្ដាហ៍ទី ១១ ក្នុងលទ្ធផលដល់ទៅ ៥-១ ធ្វើឲ្យក្រុមខ្ទាតដល់លេខ ៤ ក្នុងតារាងមាន ១៨ ពិន្ទុចាញ់ក្រុមកំពូលតារាង ៣ ពិន្ទ។ សម្រាប់ប្រកួតដែលនៅសល់ ជាពិសេសការប្រកួតពានធំ UCL នឹងត្រូវយកជំនួយការលោក Hans-Dieter Flick មកដឹកនាំក្រុមបណ្ដោះអាសន្នសិន។
បញ្ជាក់ដែរថា គ្រូបង្វឹក Niko Kovač ដឹកនាំក្រុមបានតែ ១៨ ខែប៉ុណ្ណោះប៉ុន្តែបានសាងស្នាដៃឈ្នះពានចំនួន ៣ គឺ Bundesliga រដូវកាល ២០១៨-២០១៩ ពាន DFB Cup និងពាន Supercup ក្នុងស្រុកផងដែរ៕
វីដេអូហាយឡាយ Eintracht Frankfurt ឈ្នះ ៥-១៖