Ronaldo បន្សល់ទុកកំណត់ត្រាមួយ Messi ទើបនឹងតាមទាន់យប់មិញ(មានវីដេអូ)

  • 2019-11-10 02:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi អាចរកបានគ្រាប់ទី ៣ បន្ថែមយប់មិញដែលជាការទាត់ ​Free-kick យ៉ាងស្អាតធ្លាយសំណាញ់ទីចូលដូចគេចាប់ដាក់ នៅក្នុងជំនួបរវាងក្រុមម្ចាស់ផ្ទះ Celta Vigo និងក្រុម Barcelona ​នៅសប្តាហ៍ទី ១៣ បញ្ចប់ទៅដោយលទ្ធផល ១-៤។

Messi កំពុងទាត់បាល់ ​Free-kick /រូបភាព៖ skysport
គ្រាប់បាល់ Hat-trick នេះដែរគឺជាគ្រាប់បាល់លើកទី ៣៤ ហើយរបស់ Messi នឹងជាកំណត់ត្រាកីឡាកររកបាន Hat-trick ច្រើនបំផុតនៅក្នុងលីគកំពូលអេស្ប៉ាញ ស្មើជាមួយនឹងកំណត់ត្រារបស់ Cristiano Ronaldo ធ្លាប់ធ្វើបានមុនគេឲ្យក្រុម Real Madrid។ ចំណែកគ្រាប់បាល់បែបនេះក្នុងអាជីពវិញ(គិតទាំងក្លឹបនឹងជម្រើសជាតិ) តួលេខកីឡាករទាំងពីរក៏នៅតែប្រដេញគ្នាយ៉ាងប្រកិតដែរគឺ Ronaldo រកបាន Hat-trick ៥៤ ដងរីឯ Messi រកបាន Hat-trick ៥២ ដង។
Ronaldo កាលលេងឲ្យក្រុម Real Madrid

លទ្ធផល ៤-១ នេះបានជួយឲ្យក្រុមភ្ញៀវ Barcelona អាចរក្សាតំណែងកំពូលតារាងបានដដែល ក្រោយពេលក្រុម Real Madrid អាចស៊ុតចូល ៤ គ្រាប់ដូចគ្នា ក៏ប៉ុន្តែនៅឈរលេខ ២ ដោយមានពិន្ទុស្មើគ្នាគឺ ២៥ (គ្រាប់ស៊ុតចូលតិចជាង)៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Messi កំពុងទាត់បាល់ ​Free-kick /រូបភាព៖ skysport
តារាង La Liga សប្ដាហ៍ទី ១៣

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;