Leicester បិទ​មិន​ឲ្យ Arsenal ស៊ុត​ចូល​ចប់​ប្រកួត​ឡើងមកកៀក Liverpool បណ្ដោះអាសន្ន

  • 2019-11-10 02:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Premier League យប់​មិញ​នេះ​ ក្រុម Chelsea អាច​យក​ឈ្នះ​ Crystal Palace ២-០ ចំណែកLeicester បិទ​មិន​ឲ្យAresenal ស៊ុត​ចូល​ដោយ​ឈ្នះ ២-០ ដូច​គ្នា​ធ្វើ​ឲ្យ​តារាង​ចំណាត់​ថ្នាក់​រៀង​ប្រែប្រួល​បន្តិច​ដោយ Leicester រំកិល​​មក​កៀក​កិត​នឹង Liverpool បណ្ដោះអាសន្ន​មាន​ពិន្ទុ ២៦ ស្មើ​នឹង​ Chelsea រីឯ Man City មាន ២៥ ពិន្ទុ។

James Maddison និង Vardy រកបានម្នាក់មួយគ្រាប់ពេលប៉ះ Arsenal
យប់​ថ្ងៃ​អាទិត្យ​នេះ​វេលា​ម៉ោង ១១;៣០ នាទី​ក្រុម​ហង្ស​ក្រហម​ត្រូវ​បើក​កីឡដ្ឋាន Anfield ទទួល​ស្វាគមន៍​ក្រុម​ទូក​ក្ដោង​ខៀវ Man City នៅ​សប្ដាហ៍​ទី ១២។ បញ្ជាក់​ដែរ​ថា Liverpool បច្ចុប្បន្ន​មាន ៣១ ពិន្ទុ​នាំ​មុខ​ឯណោះ ដូចនេះ​ការ​ប្រកួត​រវាង Manchester City និង​ហង្សក្រហម​នៅ​តែ​ជា​គូ​ជក់ចិត្ត​ប្រាកដ​ណាស់​ដើម្បី​សម្រេច​លទ្ធផល​នរណា​បាន​ទៅ​ឈរ​កំពូលតារាង ឬ​ក៏​នៅ​តែ​ជា Liverpool ?

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Tammy Abraham និង Pulisic រកបានម្នាក់មួយគ្រាប់ពេលប៉ះ Palace
Pep និង Klopp រូបថត៖ Champions League
តារាង Premier League សប្ដាហ៍ទី ១២

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;