ជម្រុះ Euro 2020៖ Giroud ទាត់ប៉េណាល់ទី ១ គ្រាប់ក៏ជាប់កំណត់ត្រាមួយដែរនៅជម្រើសជាតិបារាំង

  • 2019-11-15 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ជម្រើស​ជាតិ បារាំង ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ ម៉ូលដូវី ២-១ ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ Euro 2020 ​នៅ​ពូល H យប់​មិញ។ ​ក្នុង​នោះ​ដែរ​កីឡាករ​ប្រធាន​ក្រុម Olivier Giroud ​ស៊ុត​ប៉េណាល់ទី ១ គ្រាប់​នាទី ៧៩ ​ជាប់​កំណត់ត្រា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ទី ៣ ​នៅ​ជម្រើស​ជាតិ​បារាំងពោល​គឺ កើន​ដល់ ៣៩ គ្រាប់។

Giroud ​ស៊ុត​ប៉េណាល់ទី ១ គ្រាប់​នាទី ៧៩
សម្រាប់ចំនួនអ្នករកគ្រាប់បាល់នៅជម្រើសជាតិបារាំងច្រើនជាងគេគឺ Thierry Henry ៥១ គ្រាប់ អ្នកលេខ ២ គឺ Michael Platini ៤១ គ្រាប់លេខ ៣ Olivier Giroud ៣៩ អ្នកលេខ ៤ គឺ David Trezeguet ៣៤ គ្រាប់ចំនែកឯគ្រូបង្វឹក Real Madrid បច្ចុប្បន្នគឺ Zinedine Zidane រកបាន ៣១ គ្រាប់។

ក្រោយរកបាន ៣ ពិន្ទុបន្ថែម បារាំង ឈរលេខ ១ ក្នុងពូល H មាន ២២ ពិន្ទុកក់កៅអីវគ្គបន្ទាប់រួចហើយ។ ចំណែក តួគី លេងស្មើ 0-០ ទល់នឹងអ៊ីស្លង់ យប់មិញនៅលេខ ២ ក្នុងពូលមាន ២០ ពិន្ទុ៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

Antoine Griezmann អបអរ Giroud រកបានគ្រាប់បាល់ /skysport

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;