ក្រុងព្រះសីហនុ ជិតមានផ្លូវរថយន្តដល់ទៅ ៦គន្លងហើយ
- 2019-11-16 03:23:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងព្រះសីហនុ ជិតមានផ្លូវរថយន្តដល់ទៅ ៦គន្លងហើយ
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ១៦ខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវទាំង៣៤ខ្សែនេះមានប្រវែងសរុបជាង ៨៤គីឡូ ម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន៦ប្រវែង ២៥២ម៉ែត្រ ដោយគ្រោងចំណាយ ២៩៤លានដុល្លារ។
១. មហាវិថីចំនួន៣ខ្សែប្រវែងជាង ២២ គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លងរួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ (លេខ៤៧)។
២. វិថីមានចំនួន១៦ខ្សែមានប្រវែងជិត៥០គីឡូ ម៉ែត្រមានទទឹង ២០ម៉ែត្រទៅ ៤០ម៉ែត្រទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត ២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។
៣. អនុវិថីមានចំនួន ១៥ខ្សែមានប្រវែងជិត ១២ គីឡូម៉ែត្រមានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះរួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ៕