ជម្រុះ EURO យប់មិញ! អ៊ីតាលី លត់ក្រុមមួយដល់ទៅ៩គ្រាប់ រួមជាមួយកំណត់ត្រាដ៏ល្អបំផុត
- 2019-11-19 02:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះ EURO យប់មិញ! អ៊ីតាលី លត់ក្រុមមួយដល់ទៅ៩គ្រាប់ រួមជាមួយកំណត់ត្រាដ៏ល្អបំផុត
ចន្លោះមិនឃើញ
ក្រុមអ៊ីតាលី បានលត់ក្រុមអាមេនី ក្នុងលទ្ធផល ៩-១ ក្នុងវគ្គជម្រុះ EURO 2020 ពូលJ ជុំទី១០ ដែលជាជុំចុងក្រោយ កាលពីយប់មិញនេះ។
លទ្ធផលនេះ ធ្វើឱ្យអ៊ីតាលី មានកំណត់ត្រាដ៏ល្អបំផុត ក្នុងវគ្គជម្រុះនេះ ពោលគឺ ១០ប្រកួត ឈ្នះទាំង១០ប្រកួត។ មួយទៀត ការស៊ុតចូលដល់ទៅ ៩គ្រាប់នេះ ក៏ជាគ្រាប់បាល់ច្រើនបំផុតលើកដំបូងរបស់ក្រុមនេះផងដែរ បន្ទាប់ពីស៊ុតចូលអាមេរិក ក្នុងការប្រកួតមិត្តភាព ដោយលទ្ធផល ៩-០ កាលពីឆ្នាំ១៩៤៨។
ក្នុងពូលនេះ អ៊ីតាលី ឈរលេខ១ មាន ៣០ពិន្ទុ, ហ្វាំងឡង់លេខ២ មាន១៨ពិន្ទុ ដោយ២ក្រុមនេះ បានកក់កៅអី ទៅលេងវគ្គផ្តាច់ព្រ័ត្រ EURO 2020។ ក្រិច លេខ៣ មាន ១៤ពិន្ទុ, បូស្នី លេខ៤ មាន ១៣ពិន្ទុ, អាមេនី លេខ៥ មាន ១០ពិន្ទុ និងលីតិចស្តាញ លេខ៦ មាន ២ពិន្ទុ៕
សូមទស្សនាវីដេអូ៖