ថ្ងៃនេះ ជាថ្ងៃកាន់ទុក្ខ! ទង់​ជាតិ​ត្រូវបាន​បង្ហូត​ត្រឹមពាក់កណ្តាលដង

  • 2019-11-20 03:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យកថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៩នេះ ជាថ្ងៃកាន់ទុក្ខ​ចំពោះ​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ដែល​បាន​យាងសោយ​ព្រះពិរាល័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ក្នុងនោះ រាជរដ្ឋាភិបាលបាន​ណែនាំឱ្យ​គ្រប់ក្រសួង​ ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ ឯកជនទាំងអស់ និង​មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំង​ប្រជាជន​ទូទាំង​ប្រទេស ត្រូវ​បង្ហូត​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​នៃ​ដងទង់ជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល​ក៏បាន​ណែនាំ​ឱ្យ​គ្រប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជាតិ និង​ឯកជន​ទាំងអស់ ត្រូវផ្អាកការ​សម្តែង និង​ការ​ចាក់ផ្សាយ​នូវ​ទស្សនីយភាព​ផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ​គគ្រឹក​គគ្រេង នៅថ្ងៃទី​២០ ខែវិច្ឆិកានេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;