ដឹង​មូលហេតុ​ដែល​យករថយន្តនេះ ដឹកព្រះសព​សម្តេចរាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ហើយ

  • 2019-11-21 03:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈ​កម្មការ​រៀបចំ​ពិធី​បុណ្យ​ព្រះសព សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី បាន​ប្រកាស​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម ​ចាប់ពីថ្ងៃទី១៨ ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្តីពី​ករណី​រថយន្ត​ដឹកព្រះសព​សម្តេច​រាជបុត្រីព្រះរៀម។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈ​កម្មការ​រៀបចំ​ពិធីបុណ្យ​ព្រះសព​ ចុះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឱ្យដឹងថា ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវ​បាន​ដឹកតាម​យន្តហោះ​ពីប្រទេស​ថៃ ហើយ​មកដល់​រាជធានី​ភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលាម៉ោង​ប្រមាណ ១៩:៣០នាទី មិនមែន​ដឹកតាម​រថយន្ត​ពី​ប្រទេស​ថៃ​មកទេ។

គណៈកម្មការ​ខាងលើបន្តថា ព្រះសព​ត្រូវបាន​ទទួល​តាម​ព្រះរាជ​ប្បវេណី​ខាង​សាសនា ដោយ​មាន​សម្តេច​ព្រះមហាសង្ឃរាជ យាងជា​ព្រះអធិបតី​នៅ​ព្រលាន​យន្តហោះ និង​បញ្ជូន​ដោយ​ស្ងៀមស្ងាត់​តាម​ព្រះ​ទីនាំង​របស់​ក្រសួង​ព្រះបរមរាជវាំង (Mercedes) ដែល​តែងតែ​ប្រើសម្រាប់​ថ្វាយ​ព្រះរាជ​ដំណើរ​របស់​ព្រះសង្ឃ ដែល​និមន្ត​ចូលរួម​ក្នុង​ព្រះរាជពិធី​ផ្សេងៗ​ក្នុងព្រះបរមវាជវាំង និង​ត្រូវបាន​តុបតែង​លម្អ​ដោយ​សន្ធិយា-វាំងនន និង​កម្រាល​ព្រំថ្មី​ទាំងអស់ និង​រៀបចំ​ឱ្យស័ក្តិសម​ល្អបំផុត ជារថយន្ត​សម្រាប់​ដង្ហែ​ព្រះសព ដោយ​ឥត​មាន​កៅអី​អង្គុយ នៅ​ខាងក្នុង​ព្រះទីនាំងនោះទេ៕

អត្ថបទ៖ សំភី

;