សូម្បី​តែនាយក​រដ្ឋមន្រ្តី​សិង្ហបុរី ក៏​និយាយ​លើក​តម្កើង​ចិន​បែបនេះ​ដែរ!

  • 2019-11-21 06:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី បាន​ថ្លែង​ថា អ្នកដែលផ្លាស់ប្តូរ​ពិភពលោក​ពិតប្រាកដ​គឺ​ប្រទេសចិន។ លោក​ថ្លែងដូច្នេះ​ក្នុង​វេទិកាធុរកិច្ចមួយ អំឡុងទស្សនកិច្ចនៅម៉ិចស៊ិកូ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩។

លោកនាយករដ្ឋមន្រ្តី បាន​លើកឡើង​ថា នៅពេល​ដែលចិន បាន​បើកចំហរសេដ្ឋកិច្ច ពោលគឺ​ក្រោយ​កំណែទម្រង់សេដ្ឋកិច្ចរបស់លោក តេង ស៊ាវពីង ក្នុងឆ្នាំ ១៩៧៨ សេដ្ឋកិច្ចរបស់​ចិន បាន​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ចសកល។ វាបាន​អនុញ្ញាតឱ្យបណ្តា​ប្រទេស​អាស៊ី ទទួលបាន​ផលប្រយោជន៍ ពី​ការរីកចម្រើន​របស់ចិន។

«ដូច្នេះ​ប្រសិនបើអ្នកក្រឡេកមើល​សតវត្សរ៍ទី២១នេះ គេ​បាន​និយាយថា វា​ជាសតវត្សរ៍​របស់​អាស៊ី។ ខ្ញុំ​គិតថា ​សេដ្ឋកិច្ច​អាស៊ី នឹង​រីកលូតលាស់ ព្រោះ​ចិន នៅតែ​មានកំណើន​សេដ្ឋកិច្ច​ដ៏លឿន​ជាងបណ្តា​ប្រទេស​អភិវឌ្ឍន៍»។ នេះជាការបញ្ជាក់របស់​លោក លី ស៊ានឡុង។

ដោយឡែក​សម្រាប់​ប្រទេស​ឥណ្ឌា​វិញ ក៏មាន​កំណើន​សេដ្ឋកិច្ច​លឿន​ផងដែរ ប៉ុន្តែលោកថា បញ្ហា​នយោបាយក្នុងប្រទេសនេះ គឺ​ស្មុគ្រស្មាញ​ណាស់។ «ដូច្នេះ​ខ្ញុំមិនជឿថា អាស៊ី​ជាមជ្ឈមណ្ឌល​ពិភពលោក​ឡើយ»៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;