ថៃដោះលែងប្រជាពលរដ្ឋខ្មែរ ៧នាក់រឿងឆ្លងដែនខុសច្បាប់ចូលកាប់ឈើ
- 2019-11-21 06:56:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃដោះលែងប្រជាពលរដ្ឋខ្មែរ ៧នាក់រឿងឆ្លងដែនខុសច្បាប់ចូលកាប់ឈើ
ចន្លោះមិនឃើញ
អាជ្ញាធរថៃបានដោះលែងប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ បន្ទាប់ពីជាប់ពន្ធនាគារជាង២ឆ្នាំ នៅខេត្តស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ និងបានប្រគល់ប្រជាពលរដ្ឋខ្មែរទាំង ៧នាក់មកឲ្យអាជ្ញាធរកម្ពុជាកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋខ្មែរចំនួន ៧នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់ ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ រួចបញ្ជូនយកទៅដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត តាំងពីឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបដោះលែងឲ្យមានសេរីភាព។
ប្រជាពលរដ្ឋខ្មែរទាំង ៧ នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១. ឈ្មោះ រិន ភារុន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទី២. ឈ្មោះ ស៊ឹង នី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ អ្នកទាំង២ ចាប់ខ្លួននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ។
ទី៣. ឈ្មោះ សែម រ៉ែម ភេទប្រុស អាយុ៥៥ឆ្មាំរស់នៅភូមិត្រសសរ ឃុំស្វាយទំពារ ស្រុកបរសែត ខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកត្រពាំងបី ។
ទី៤. ឈ្មោះ ឈួន ហៀង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ចាប់ខ្លួនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមត្រពាំងបី ។
ទី៥. ឈ្មោះ សុខ វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃំុកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នា២០១៧ ពីបទឆ្លងដែនកាន់ឈើ ចូលតាមច្រកត្រពាំងបី ។
ទី៦. ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ខ្លួនទី០៣ ខែឧសភា ឆ្នាំ ២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង ។
ទី៧. ឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិមានជ័យ ឃុំដំបូងរូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ខ្លួនទី០៣ ខែឧសភា ឆ្នាំ'២០១៧ ពីបទឆ្លងដែនកាប់ឈើ ចូលតាមច្រកចាក់ច្រែង៕