កម្ពុជា ទិញ​អំបិល​ពី​ឥណ្ឌា​ដើម្បី​បំពេញ​ការ​ខ្វះខាត​ក្នុងស្រុក

  • 2019-11-26 07:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ុន បារាំង ប្រធានសមាគមផលិតអំបិលកំពត-កែប បាន​ឲ្យ​ដឹងថា មក​ដល់​ថ្ងៃ​នេះ​អំបិល​នាំ​មក​ពី​ប្រទេសឥណ្ឌា ដែល​កម្ពុជា​ទិញ​សម្រាប់​បំពេញ​ការខ្វះ​ខាត​ពី​ការផលិត​អំបិល​ក្នុង​ស្រុក​មិន​គ្រប់​គ្រាន់​បាន​ចំនួន ៥០០០តោនហើយ។ អំបិលឥណ្ឌា គឺគេផលិតដូចអំបិលខ្មែរនៅខេត្តកំពត -កែប។

លោក​បានបន្តថា «អំបិលនេះល្អ មានគុណភាពលេខ១ សឹងតែគ្មានអំបិលណាល្អដូច ទៅ​ឃើញ​ផ្ទាល់​ដល់​កន្លែង​ធ្វើ​អំបិល គឺ​គេ​ធ្វើស្រែដូចខ្មែរយើងដែរ។ អំបិលឥណ្ឌា ដែល​ទិញ​មក​បំពេញ​ការ​ខ្វះខាត​នៅ​ក្នុងស្រុក មកដល់ពេលនេះ គឺលក់ជិតអស់ហើយ »។

ចំពោះ​សំនួរ​ដែលសួរថា តើ​យើង​ត្រូវ​ការ​នាំចូលប៉ុន្មាន​តោន​សម្រាប់​តម្រូវ​ការប្រចាំឆ្នាំ?

ប្រធានសមាគមន៍ផលិតអំបិលកំពត-កែប បានបញ្ជាក់ថា មិនកំណត់ចំនួនទេ បើ​យើង​ផលិត​អំបិល​យើង​មិន​គ្រប់ហូប គឺនៅ​តែ​នាំចូល។ ពីព្រោះយើងត្រូវការអំបិលសំរាប់ហូបប្រចាំឆ្នាំអស់ប្រមាណ ១១ម៉ឺន​តោន។ រីឯ​យើង​ផលិត​ក្នុងស្រុកបានតែប្រមាណ ៣ម៉ឺនតោនប៉ុណ្ណោះ។ អំបិល​នេះ​គេ​បញ្ចូល​អ៊ីយ៉ូដ​រួច​ជាស្រេច។

តើអំបិលនាំពីចិនយ៉ាងម៉ិចដែរ?

លោក ប៊ុន បារាំង ឆ្លើយថា ឆ្នាំ​នេះ​ខេត្ត​ដែល​យើង​ទិញ​អំបិល​នោះ​គឺ​ត្រូវ​ជន់​លិច​មិន​អាច​មាន​អំបិល​លក់​ឲ្យ​យើងទេ។ បើនៅតែមាន​ភ្លៀងយើងមិនអាចផលិតអំបិលបានគ្រប់តម្រូវការបានទេ។អញ្ចឹង​មាន​តែ​នាំចូលពីឥណ្ឌាមកថែមទៀត។ យ៉ាង​ហោច​ណាស់ក៏បាននាំចូលអំបិលពីឥណ្ឌាបន្ថែម ៥០០០​តោនទៀតដែរសំរាប់ប្រើប្រាស់ឆ្នាំ២០២០នេះ។ កាល​ពី​ដើម​ឆ្នាំ ២០១៩ អំបិល​នាំចូល​ទិញ​ពី​ចិន​មាន​ចំនួន ១ម៉ឺនតោន៕

អត្ថបទ៖ កុសល

;