បច្ចេកវិទ្យា​ដែល​គេចាប់​អារម្មណ៍​ខ្លាំងបំផុត​ នៅ​កិច្ចប្រជុំ​កំពូលអាស៊ាន-កូរ៉េ

  • 2019-11-26 08:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​អំឡុងកិច្ចប្រជុំ​កំពូល​អាស៊ាន-កូរ៉េ នៅក្រុង​ប៊ូសាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ សារព័ត៌មាន​ច្រើនបំផុតបាន​ចាប់អារម្មណ៍​លើ​រថយន្ត​សន្តិសុខ​ស្វ័យប្រវត្តិមួយឈ្មោះ HR-Sherpa។

នៅលើ​រថយន្ត​នេះ មាន​បំពាក់​ដោយកាមេរ៉ាស្ទើរគ្រប់​ជ្រុង ដើម្បី​ថត​ប្រមូល​រូបភាព ៣៦០ដឺក្រេ ពី​ស្ថានភាព ឬសកម្មភាព​នានា​ នៅ​ជុំវិញ​ទី​កន្លែង​ប្រជុំ BEXCO ហើយ​រូបដែលថតបាន ក៏​ត្រូវបញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ​​ទៅកាន់​បន្ទប់ស្ថានការណ៍មួយ​ភ្លាមៗផងដែរ។

ក្រៅពីរថយន្តខាងលើ គេក៏បាន​ដាក់មនុស្សយន្តសម្រាប់​ទទួលភ្ញៀវ និងមើលការខុសត្រូវបញ្ហាសន្តិសុខផងដែរ ដែលមានឈ្មោះថា Paro។ មនុស្សយន្តនេះ អាច​ផ្តល់នូវការ​ណែនាំ​ជាភាសាបរទេស ហើយ​អាច​ផ្តល់ដំណឹងបន្ទាន់​ក្នុងករណី​មាន​ហេតុការណ៍​ណាមួយកើតឡើង។

ចំណែកឧបករណ៍​ដទៃទៀត ដូចជាដ្រូនក៏ត្រូវបាន​ដាក់​ប្រើប្រាស់​សម្រាប់​ឃ្លាំមើល​តាមដងផ្លូវដែល​មេដឹកនាំ​អាស៊ាន​ធ្វើដំណើរ និង​ការស្រាវជ្រាវនានា​តាមតំបន់ព្រៃ និងឆ្នេរសមុទ្រ។ វា​ក៏មានភារកិច្ច​ស្វែងរក​អ្នកបាញ់ស៊ីប ដែលប៉ុនប៉ងធ្វើសកម្មភាព​ ក្នុង​អំឡុងកិច្ចប្រជុំនេះផងដែរ៕

ប្រភព៖ Yonhapnews ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;