ទោះសម្តេច ហ៊ុន សែន អវត្តមាន ក៏ប្រធានាធិបតីកូរ៉េខាងត្បូង អរគុណដល់សម្តេចរឿងមួយនេះដែរ
- 2019-11-27 03:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះសម្តេច ហ៊ុន សែន អវត្តមាន ក៏ប្រធានាធិបតីកូរ៉េខាងត្បូង អរគុណដល់សម្តេចរឿងមួយនេះដែរ
ចន្លោះមិនឃើញ
បើទោះបីជាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ និងមេគង្គ-សាធារណរដ្ឋកូរ៉េ នៅក្រុងប៊ូសាន ក៏លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងអរគុណដល់សម្តេច ដែលផ្តួចផ្តើមគំនិតឱ្យមានការរៀបចំកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េលើកទី១នេះ ព្រោះកន្លងមកមានត្រឹមតែកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីតែប៉ុណ្ណោះ។
លោក ម៉ូន ចេអ៊ីន បានលើកឡើងថា៖ «មេគង្គ គឺជាទឹកដីនៃឱកាស។ កូរ៉េខាងត្បូង បានក្លាយជាមិត្តដ៏ពិសេសរបស់មេគង្គ។ មេគង្គបានក្លាយជាដៃគូអភិវឌ្ឍន៍ស្នូលមួយ ប្រហែលនឹង ២០ភាគរយនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់កូរ៉េខាងត្បូង»។
ប្រទេសមេគង្គ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា។ ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងប្រទេសមេគង្គ មានកម្រិត ៨៤,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨។
សូមជម្រាបថា សម្តេច ហ៊ុន សែន បានលុបចោលកិច្ចប្រជុំកំពូលខាងលើនេះ ដោយសារម្តាយក្មេកសម្តេចមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ សម្តេចបានចាត់តាំងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអ្នកតំណាងឱ្យសម្តេចទៅចូលរួមកិច្ចប្រជុំនេះ៕