អ៊ីចឹងសោះ បាន​អាមេរិក ចេះតែឱ្យ​ប្រទេស​សមាជិក បង្កើន​បង់លុយ​ចូល NATO!

  • 2019-11-28 07:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រភពមន្រ្តីក្រសួងការពារជាតិ​អាមេរិក បាន​បង្ហើបប្រាប់​ CNN ថា រដ្ឋបាលដូណាល់ ត្រាំ ចង់​កាត់បន្ថយការចំណាយលើ​ NATO ឱ្យនៅសល់ត្រឹម ១៦ភាគរយ​នៃ​វិភាគទានសរុប ដើម្បីឱ្យស្មើប្រហាក់ប្រហែលនឹង​អាល្លឺម៉ង់ ដែល​បាន​ចំណាយ​ប្រហែល ១៤,៨ភាគរយ។ ការ​កាត់​បន្ថយនេះ គឺក្នុងក្តីសង្ឃឹមថា ប្រទេស​ជាសមាជិកផ្សេងទៀត នឹង​បង្កើន​ការចំណាយរបស់ខ្លួនចូលមកក្នុងបក្សសម្ព័ន្ធនេះ។

បច្ចុប្បន្ន អាមេរិក បានចូលរួម​ចំណែកប្រហែល ២២ភាគរយ នៃ​ថវិកាសរុប​របស់ NATO ដែលរ៉ាប់រង​លើការ​ថែទាំ​​ទីបញ្ជាការកណ្តាល ការ​វិនិយោគ​លើ​សន្តិសុខ​របស់​ខ្លួន និង​ប្រតិបត្តិការយោធារួមគ្នា​មួយចំនួន​ទៀត។

មន្រ្តី​ NATO មួយរូប​បាន​ប្រាប់ CNN ថា «សម្ព័ន្ធមិត្ត​ទាំងអស់ បាន​ព្រមព្រៀង​គ្នា​នូវរូបមន្តថ្មីនៃ​ការចូលរួមវិភាគទាននេះ។ ក្នុងនោះ ប្រទេស​អឺរ៉ុប​ភាគច្រើន​ដែលជាសមាជិក និងកាណាដា នឹង​បង្កើន​ការចំណាយ ឯអាមេរិក បន្ថយវិញ។ នេះ​គឺសំខាន់ណាស់​ដែល​បង្ហាញ​ពីការតាំងចិត្ត​របស់​សម្ព័ន្ធមិត្ត​ចំពោះ NATO និង​ការចូលលុយដោយ​យុត្តិធម៌»៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;