ស្លាប់ និង​របួស​ចំនួន​១៩នាក់/អង្គ ក្នុង​ហេតុការណ៍​បាក់រលំ​អគារ​សាលា​ធម្មសភា​នៅវត្តប្រាសាទ​គោកចក

  • 2019-12-03 02:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ចំនួន ១៩នាក់/អង្គ បានស្លាប់និងរបួស នៅក្នុងឧបទ្ទវហេតុបាក់រលំអគារការដ្ឋាន សាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ១៩៖០០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសង្គ្រោះបានរកជនរងគ្រោះដែលបានធ្លាក់កប់ក្នុងគំនរសំណង់ចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ០២អង្គ) ក្នុងនោះរងរបួសធ្ងន់ ០៤នាក់(ជាងសំណង់ ០៣នាក់ និងប្រជាការពារ ០១នាក់)។ ស្លាប់ចំនួន ០៣នាក់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ រងរបួសស្រាលចំនួន ០៩អង្គ/នាក់ (ព្រះសង្ឃ ០២អង្គ ប្រជាការពារ ០១នាក់ និងជាងសំណង់០៦នាក់) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។ តាមការផ្ទៀងផ្ទាត់ជាមួយកម្លាំងរួមឃើញថា ជនរងគ្រោះត្រូវបានរកឃើញ និងសង្គ្រោះ គឺពុំមានជនរងគ្រោះនៅសេសសល់ឡើយ។ តែក្រុមការងារនៅតែធ្វើកិច្ចប្រតិបត្តិការដោយការប្រយ័ត្នប្រយែង ដោយហេតុថាអាចមាននៅសល់ជនរងគ្រោះជាយថាហេតុ។

អ្នកនាំពាក្យបន្តថា នៅវេលាម៉ោង១៤៖១៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណ៍ឧបទ្ទវហេតុបាក់រលំអគារដែលកំពុងដំណើរការចាក់បេតុងសាងសង់សាលាធម្មសភា ដែលមានទំហំទទឹង ៣០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ស្ថិតនៅវត្តប្រាសាទគោកចក ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយពីទទួលបានដំលឹងនេះភ្លាម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ដោយមានការចូលរួមពី គណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ព្រះសង្ឃ និងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងសស្រាក់សស្រាំ។

ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយសរុបរួមមាន កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៧៥អង្គ/នាក់។ ប្រើប្រាស់រថយន្តសង្គ្រោះ ចំនួន ០៩គ្រឿង។ គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តពន្លត់អគ្គីភ័យ ០២គ្រឿង រថយន្តស្ទួច ០៣គ្រឿងអេស្កាវ៉ាទ័រ ០៤គ្រឿង រថយន្តអគ្គីសនីចល័ត ១គ្រឿង។

ជនរងគ្រោះនៅពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យសង់តេ មានចំនួន១៦នាក់ និងស្លាប់០៣នាក់ មានដូចជា៖

១. តឿ តឿម ភេទប្រុស អាយុ៣០ឆ្នាំ (របួស)

២. ចាន់ សីហា ភេទប្រុស អាយុ៣២ឆ្នាំ (របួស)

៣. វិន វី ភេទប្រុស អាយុ២៨ឆ្នាំ (របួស)

៤. ថ្លុង ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ (របួស)

៥. ហុក រ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ (របួស)

៦. ខ្លុង ចាន់ទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ (របួស)

៧. រិល កោះ ភេទប្រុស អាយុ៤៣ឆ្នាំ (របួស)

៨. មាស ត្រុង ភេទប្រុស អាយុ៤៧ឆ្នាំ (របួស)

៩. តី រី ភេទប្រុស អាយុ២៦ឆ្នាំ (របួស)

១០. យ៉ាត ភឿង ភេទប្រុស អាយុ៥៣ឆ្នាំ (របួស)

១១. សេក សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ (របួស)

១២. តែន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាព្រះសង្ឃ (របួស)

១៣. ធី សុឃុន ភេទប្រុស អាយុ៣០ឆ្នាំ ជាព្រះសង្ឃ(នៅពេទ្យសង់តេ) របួសស្រាល

១៤. លី សំណាង ភេទ ប្រុស អាយុ ២៨ឆ្នាំ (ស្លាប់)

១៥. យិន សំណាង ភេទ ប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់)

១៦. ឡន ឡក់ ភេទ ប្រុស អាយុ ៤០ឆ្នាំ (ស្លាប់)៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;