គ្រូម៉ាឡេស៊ី និយាយ​អ្វីខ្លះ​ពីកម្ពុជា មុនប៉ះគ្នា​នៅជុំចុងក្រោយ​ស៊ីហ្គេម​ថ្ងៃស្អែក?

  • 2019-12-03 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Datuk Ong Kim Swee គ្រូ​ U22 ម៉ាឡេស៊ី បាន​ហៅការប្រកួតជាមួយ U22 កម្ពុជា នៅជុំចុងក្រោយពូល A នៃកីឡាស៊ីហ្គេមថ្ងៃស្អែកនេះ គឺ​ពិតជាមិនងាយស្រួលឡើយ។

ថ្លែងក្រោយ U22 ម៉ាឡេស៊ី បំបាក់ U22 ទីម័រខាងកើត ៤-០ កាលពីយប់មិញ លោក​ Kim Swee លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «វា​គឺជាជ័យជម្នះ​ដ៏ល្អមួយ។ វា​នឹងផ្តល់ឱ្យនូវ​កម្រិត​ទំនុកចិត្ត​បន្ថែម​ទៀត​ដល់កីឡាករ​របស់​យើង ដូចដែលយើងដឹងហើយថា ការ​លេងទល់នឹង​កម្ពុជា គឺមិនងាយស្រួលឡើយ។ ពួកគេ (កម្ពុជា) នៅតែមាន​ឱកាស​ឡើងទៅវគ្គបន្ត ប្រសិនបើពួកគេយកឈ្នះ​យើង។ ខ្ញុំមិនគិតថា វា​នឹង​ងាយស្រួលឡើយ ដូច្នេះរបៀបលេងនឹងខុសគ្នា»។

លោកបន្ថែម​ថា «ការលេង​ទល់នឹង​កម្ពុជា យើង​ត្រូវគិត​ដំបូង​បំផុត​គឺ​យក​ឈ្នះ​ឱ្យបាន​សិន មិនទាន់គិតរឿងគ្រាប់បាល់ឡើយ។ យើងមិនអាចគិតគ្រាប់បាល់មុនឈ្នះឡើយ»។

ចំណែក​គ្រូ U22 កម្ពុជា លោក Felix G. Dalmas មិនបាននិយាយអ្វីពីការត្រៀមប្រកួតជាមួយ U22 ម៉ាឡេស៊ីនោះទេ ដោយគ្រាន់តែ​បង្ហាញ​ការ​ជឿជាក់​ថា ក្រុមលោក​នឹង​អាច​ទៅវគ្គផ្តាច់ព្រ័ត្របាន បើទោះ​បីជាចាញ់ U22 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ១-២ កាលពីយប់មិញនេះ​ក៏ដោយ។

មីយ៉ាន់ម៉ា បានបញ្ចប់​ការប្រកួតរបស់ខ្លួនអស់ហើយ (៤ប្រកួត) ដោយ​មាន ១០ពិន្ទុ កក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​មុនគេ។ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ស្ថិតនៅលេខ២ លេខ៣ និងលេខ៤ មាន ៤ពិន្ទុដូចគ្នា នឹងត្រូវប្រជែងគ្នានៅជុំចុងក្រោយ ខណៈទីម័រខាងកើត នៅបាតពូល ពុំមានពិន្ទុឡើយ។ ការប្រកួតថ្ងៃស្អែក កម្ពុជា នឹង​ប៉ះ​ម៉ាឡេស៊ី ខណៈទីមរ័ខាងកើត ប៉ះហ្វីលីពីន ដែលធ្វើឡើងនៅម៉ោង ៣រសៀលដំណាលគ្នា៕

ប្រភព៖ bernama ប្រែ​សម្រួល៖ សំភី

;