Zlatan យល់ព្រមទៅលេងនៅលីគអ៊ីតាលីវិញ ដឹងអត់ថាក្លឹបមួយណា?

  • 2019-12-03 04:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករចាស់វស្សា Zlatan Ibrahimovic ត្រូវបានសារព័ត៌មានបរទេសធំៗចុះផ្សាយថា រូបគេបានយល់ព្រមលក្ខខណ្ឌផ្ទេរទៅលេងឲ្យក្លឹបចាស់នៅអ៊ីតាលីគឺ AC Milan។

Zlatan កាលលេងឲ្យ AC Milan / រូបថត៖ goal

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះមិនទាន់ព្យួរស្បែកជើងបាល់ទាត់នៅឡើយទេ បន្ទាប់ពីចាកចេញ LA Galaxy ក្រោយចំណាយពេល ២ ឆ្នាំធ្វើឲ្យលីគអាមេរិកមួយនេះល្បីល្បាញកើនចំនួនអ្នកតាមដានយ៉ាងគំហុកលើបណ្ដាញសង្គមនិងអ្នកគាំទ្រផ្ទាល់នៅទីលានផងដែរ។

ទោះជាយ៉ាងនេះក្តី នៅមិនទាន់ដឹងថ្ងៃប្រកាសជាផ្លូវការពីក្លឹប ព្រមទាំងលក្ខខណ្ឌផ្ទេរប៉ុន្មានឆ្នាំ ឬតម្លៃពលកម្មហត់នឿយប៉ុន្មានលានដុល្លារនោះទេ សូមរង់ចាំបន្តិចសិន៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

;