Liverpool លត់​​អ្នក​ជិតខាង​គ្នា​ បង្កើត​កំណត់ត្រា​ថ្មី​មួយ​ទៀត(​វីដេអូ)

  • 2019-12-05 02:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool នៅ​តែ​បន្ត​កាន់​កាប់​កំពូល​តារាង EPL ដដែល​ក្រោយ​ប្រកួត​ឈ្នះ​ក្រុម​អ្នក​ជិតខាង Everton បញ្ចប់​ដោយ​លទ្ធផល ៥-២ បង្កើត​បាន​កំណត់ត្រា​មិន​ទាន់​ចាញ់​សោះ ៣២ ប្រកួត​ដែលជា​ឈ្នះច្រើនប្រកួតបំផុតក្នុងប្រវត្តិសាស្ត្រ​ក្លឹប​ផង​ដែរ។

Divock Origi អបអរស៊ុតគ្រាប់បើកឆាកត្រឹម ៦ នាទី /រូបថត៖ LFC
​៥ ​គ្រាប់​ដ៏​ច្រើន​បែប​នេះ​កូន​ក្រុម​លោក Klopp កីឡាករ​ ​Divock Origi ​ស៊ុត​បាន ១ គ្រាប់​ត្រឹម​នាទី ៦ ដោយ​កិប​ផុត​ដៃ​អ្នក​ចាំទី បន្តដល់នាទី Xherdan Shaqiri (១៧) ដល់នាទី ៣១ រកបានដោយ Origi ដដែលនិងនាទី ៤៥ Sadio Mane និងអ្នករកគ្រាប់ចុងក្រោយដោយ Wijnaldum នាទី ៩០។

ក្រោយ​ឈ្នះ​ការ​ប្រកួត​ក្រុម​ Liverpool បាន​បន្ត​គម្លាត​ ៨​ ពិន្ទុ​ដដែល​ពី​ Leicester City ដែល​ឈរ​លេខ​ ២ ដែលឈ្នះ​ Watford ២-០ នៅ​ថ្ងៃ​ជាមួយ​គ្នា​។ ចំណែក​ពិន្ទុ Manchester City ជា​គូ​ប្រជែង​ដ៏​ធំដាច់ដល់​ ១១​ពិន្ទុ៕

មិត្តរួមក្រុមមកអបអរ Shaqiri /រូបថត៖ LFC

ប្រភព៖ telegraph ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;