អ៊ីស្រាអែល ព្រមានអ៊ីរ៉ង់ ដោយប្រដូចទៅនឹងសង្គ្រាមវៀតណាម
- 2019-12-09 03:31:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ីស្រាអែល ព្រមានអ៊ីរ៉ង់ ដោយប្រដូចទៅនឹងសង្គ្រាមវៀតណាម
ចន្លោះមិនឃើញ
អ៊ីស្រាអែល បានចោទអ៊ីរ៉ង់ថា បានបញ្ជូនកងទ័ព និងអាវុធចូលក្នុងប្រទេសស៊ីរី ក្នុងគោលបំណងវាយប្រហារខ្លួន។ ប៉ុន្តែអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ខ្លួនគ្រាន់តែបញ្ជូនទីប្រឹក្សាយោធាទៅជាជំនួយសម្រាប់រដ្ឋាភិបាលស៊ីរីតែប៉ុណ្ណោះ។
លោក Naftali Bennett រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បានព្រមានអ៊ីរ៉ង់ថា ស៊ីរីអាចនឹងជួបសង្គ្រាមដ៏រុំារៃដូចសង្គ្រាមវៀតណាមកាលពីពាក់កណ្តាលសតវត្សរ៍ទី២០។ «ស៊ីរី នឹងក្លាយជាវៀតណាមរបស់អ្នក។ ប្រសិនបើអ្នកមិនចាកចេញទេនោះ អ្នកនឹងត្រូវបង្ហូរឈាម ព្រោះយើងនឹងធ្វើការដោយគ្មានស្ទាក់ស្ទើរ ក្នុងការកម្ចាត់កម្លាំងនានាពីស៊ីរីឡើយ»។
គួរជម្រាបដែរថា កងទ័ពអាកាសអ៊ីស្រាអែល បានបើកការវាយប្រហារទៅលើទីតាំងជាច្រើនកន្លែងក្នុងប្រទេសស៊ីរី ដោយអះអាងថាសំដៅទៅលើកងទ័ព និងអាវុធរបស់អ៊ីរ៉ង់៕