ស៊ីហ្គេម៖ មេដាយមាសផ្នែកបាល់ទាត់ តាំងពីបង្កើតមកទល់ពេលនេះបានទៅលើក្រុមខ្លាំងណាខ្លះ?
- 2019-12-11 03:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីហ្គេម៖ មេដាយមាសផ្នែកបាល់ទាត់ តាំងពីបង្កើតមកទល់ពេលនេះបានទៅលើក្រុមខ្លាំងណាខ្លះ?
ចន្លោះមិនឃើញ
សម្រាប់វិញ្ញាសាបាល់ទាត់បុរសក្នងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣០ ក្រុមជម្រើសជាតិ U22 វៀតណាមអាចយកឈ្នះឥណ្ឌូណេស៊ី ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ ឈ្នះមេដាយមាស ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។
-ថៃ (១៦ ដង) ពីឆ្នាំ ១៩៦១, ១៩៦៥(ចែកមេដាយស្មើជាមួយភូមា) ១៩៨១, ១៩៨៣, ១៩៨៥, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០០៧, ២០១៣, ២០១៥ និង ២០១៧។
-ម៉ាឡេស៊ី (៦ដង) ពីឆ្នាំ ១៩៦១,១៩៧៧, ១៩៧៩, ១៩៨៩, ២០០៩ និង ២០១១។
-មីយ៉ាន់ម៉ា (៥ដង) ពីឆ្នាំ ១៩៦៥(ចែកមេដាយស្មើជាមួយថៃ), ១៩៦៧, ១៩៦៩, ១៩៧១, និង ១៩៩៧៣។
-ឥណ្ឌូនេស៊ី(២ដង) នៅឆ្នាំ ១៩៨៧ និង ១៩៩១៕
-វៀតណាមខាងត្បូងឆ្នាំ ១៩៥៩(បង្កើតដំបូងឈ្មោះ Southeast Asian Peninsular Games
-វៀតណាម (១ដង) ឆ្នាំ ២០១៩។
ជម្រាបជូនថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣០ ដែលមានម្ចាស់ផ្ទះហ្វីលីពីន រៀបចំឡើងតាំងពីថ្ងៃទី ២០ វិច្ឆិកាដល់ថ្ងៃទី ១១ ខែធ្នូ ២០១៩ ត្រូវបានបញ្ចប់ដោយស្ថាពរហើយ៕