Ansu Fati របស់​បាសេឡូណា​បំបែក​កំណត់ត្រា​មួយ​នៅ Champions League យប់មិញ

  • 2019-12-11 03:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ​វ័យ​ក្មេង Ansu Fati អាច​ស៊ុត​ចូល​បាន​មួយ​គ្រាប់​នៅ​នាទី ៨៧ ក្រោយ​ពេល​គ្រូ​បង្វឹក​ទើប​នឹង​ប្ដូរ​ចូល​នៅ​នាទី ៨៤ ធ្វើ​ឲ្យ​រូប​គេ​កាន់​កំណត់ត្រា​ថ្មី​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​វ័យ​ក្មេង​បំផុត​នៅ​Champions League (១៧ ឆ្នាំ​និង ៤០​ ​ថ្ងៃ) ។

មិត្តរួមក្រុមមកអបអរ Fati /រូបថត៖ twiiterFCB
ក្រោយ​ពេល​​បំបែក​​កំណត់ត្រា​កីឡាករ​ល្អៗ​ជំនាន់​មុន ​ឥឡូវ​នេះ​មក​តាម​ដាន​បញ្ជី​ឈ្មោះ​កីឡាករ​វ័យ​ក្មេង​ណា​ខ្លះ​ធ្លាប់​កាន់​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​នេះ(គិតត្រឹមវគ្គសន្សំពិន្ទុតាមពូល)៖

រំឮក​ដែរ Ansu Fati ដែល​ទើប​នឹង​ចុះ​កុងត្រា​ថ្មី​ថ្មោង​ជាមួយ​ក្លឹប​ Barcelona មិនទាន់មានឈ្មោះលេង ១១ ដំបូងបានជាប់លាប់នៅឡើយទេ។ ចំណែកឯកំណត់ត្រាផ្សេងទៀតដែលធ្វើបាននៅយប់មិញដែរនោះគឺ បង្ហាញខ្លួននៅក្របខណ្ឌ UCL ក្មេងជាងគេ និងជា​អ្នក​រក​គ្រាប់​បាល់​វ័យ​ក្មេង​បំផុត​ឲ្យក្លឹប។ សម្រាប់លីគវិញ រូបគេក៏ជាប់ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម(Assist) ដែលមានអាយុតិចជាងគេផងដែរក្នុងប្រវត្តិសាស្រ្តលីគអេស្ប៉ាញ។

​នៅ​ជុំ​ចុងក្រោយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល F ​ក្រុម​ Barcelona គ្រាន់តែប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះ ដោយឈ្នះ ២- ១ លើក្រុម Inter Milan ដែលធ្វើបានដោយ Carles Perez និង Ansu Fati ចំណែកអ្នកលេខ ២ ក្នុងពូលគឺ Dortmund អាចឈ្នះ Slavia Prague ២-១ ដូចគ្នាមាន ១០ ពិន្ទុគ្រប់គ្រាន់អាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ Champions League ៕

ទស្សនាវីដេអូខាងក្រោម៖

ទស្សនាបច្ចេកទេសលេងរបស់ Fati៖

Perez និង Ansu Fati ក្រោយចប់ការប្រកួត /រូបថត៖ twitterFCB

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;