ជំនួប EL Classico កាន់​តែ​ជក់ចិត្ត! មក​ដឹង​រឿង​រ៉ាវ​ខ្លះៗ​មុន​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ

  • 2019-12-16 02:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​នៅ​លីគ​កំពូល​អេស្ប៉ាញ Real Madrid និង Barcelona ​ជើង​ទី ១ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធទី ១៩ ខែ​ធ្នូ​ ២០១៩ ចាប់ផ្តើមលេងនៅវេលា​ម៉ោង ២ រំលង​អាធ្រាត្រ​នៅ​ទឹកដី Camp Nou ។

ជំនួប EL Classico ឆ្នាំ ២០១៨ /រូបថត៖ Marca

ក្រោយ​ពេល Real Madrid ​បាន​ត្រឹម ១-១ ជាមួយ Valencia យប់​មិញ​បាន​ធ្វើ​ឲ្យ​ជំនួប EL Classico កាន់​តែ​ជក់ចិត្ត ដោយសារ​ពិន្ទុ​ស្មើ​គ្នា ចាញ់​តែ​គ្រាប់​ស៊ុត​បញ្ចូល​ទី​ប៉ុណ្ណោះ។ ចំណែក​រឿង​រ៉ាវដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​មានដូចជា៖

-ក្រុម​ម្ចាស់​ផ្ទះ​ បាន​ត្រៀម​កង​កម្លាំង​រក្សា​សន្តិសុខកាន់​តែ​ខ្លាំង​ជាង​មុន ជៀស​វាង​បញ្ហា​បាតុកម្ម​ពាក់ព័ន្ធ​នឹង​នយោបាយ។ សម្រាប់​កីឡាករ​ក្រុម​ម្ចាស់​ផ្ទះ​​វិញ ក៏​គ្មាន​បញ្ហា​របួស​ច្រើន​នោះ​ឡើយ ប៉ុន្តែ​មាន​កីឡាករ​ជាប់​កាត​លឿង​ម្នាក់ ឬ ពីរ​នាក់​រួច​ទៅ​ហើយ។

-ក្រុមទាំងពីរ មានពិន្ទុ​តាមស្មើ​គ្នាបែបនេះ ៩ រដូវកាលមុនពេលប៉ះគ្នា។

-កីឡាករចំណូលថ្មី Antoine Griezmann និង DE jong នឹងអាចបង្ហាញខ្លួនលើកដំបូងក្នុងជំនួបធំនេះ

-ខ្សែការពារ Pique ឌឺដងឲ្យ Real Madrid ថានឹងយកឈ្នះ ៣-០ ឬ ៤-០ ។

-កីឡាករ Casemiro ទោះបានកាតលឿងមួយពេលប៉ះ Valencia ប៉ុន្តែអាចនឹងបង្ហាញខ្លួននៅជម្រើស ១១ នាក់

-Barcelona កំពុងមានរឿងចម្រូងចម្រាសមិនពេញចិត្តអាជ្ញាកណ្ដាល រហូតដល់ផ្ញើសារឲ្យសហព័ន្ធបាលទាត់អេស្ប៉ាញពិនិត្យ VAR ឡើងវិញ គ្រាដែលពួកគេប៉ះជាមួយនឹង Real Sociedad ។

-ម្ចាស់អាវលេខ ៧ Eden Harzard នឹងត្រូវអវត្តមាន បន្ទាប់ពីជួបបញ្ហារបួស។

-គ្រូបង្វឹក Zidane បង្ហើបថា មានវិធីសាស្រ្តបិទ Messi ជាប់។

-អាជ្ញាកណ្ដាលក្នុងជំនួបនេះគឺលោក Alejandro Hernandez។ លោកមិនត្រូវបានអ្នកគាំទ្រ Real Madrid ចូលចិត្តប៉ុន្មាននោះទេ តែងតែស្រែកឌឺដងឲ្យជារឿយៗ

-Real Madrid នឹងមិនឲ្យប្រហែសបណ្ដាលឲ្យចាញ់ដូចឆ្នាំមុន ៥-១ កាលជំនាន់លោក Julen Lopetegui ដឹកនាំនោះទេ៕

រូបថត៖ ChampionsLeague

ប្រភព៖ Marca | AS English ប្រែ​សម្រួល៖ រក្សា

;