Firmino ជួយ​ Liverpool ​ឈ្នះ​​ក្រុម​ពី​ទ្វីប​អាមេរិក​ខាង​ជើងឡើង​​វគ្គ​ផ្ដាច់ព្រ័ត្រពាន Club World Cup

  • 2019-12-19 03:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករប្រេស៊ីល Roberto Firmino បានក្លាយជា Hero ចុងម៉ោងនាទី ៩០ ទៅហើយអាចទាត់បញ្ចូលទីបាន ១ គ្រាប់ដែលបោះចេញពីជើង Alexander-Arnold ជួយឲ្យ Liverpool ឈ្នះ ២-១ លើក្រុម Monterrey ដែលជាជើងឯកមកពីអាមេរិក​ខាង​ជើង។

រូបថត៖ LFC
ក្រោយឈ្នះនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនេះ ក្រុម Liverpool តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FIFA Club World Cup លើក​ដំបូង​គិត​ចាប់​ពី​ឆ្នាំ​ ២០០៥​ មក។ ដូចនេះក្រុម​ Flamengo (ជើងឯកមកពីឡាទីន) និងក្រុម Liverpool ត្រូវប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែធ្នូ ២០១៩ ខាងមុខនេះនៅទឹកដីប្រទេសកាតា ក្នុងកីឡដ្ឋានទើបនឹងជួសជុលហើយថ្មីសន្លាងគឺ Khalifa International Stadium៕

ទស្សនាវីដេអូហាយឡាយខាងក្រោម(Watch on YouTube)៖

រូបថត៖ LFC
រូបថត៖ LFC
រូបថត៖ FIFA
កីឡដ្ឋាន Khalifa International Stadium

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;