ទីបំផុត! ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវរដ្ឋសភាបោះឆ្នោតដកតំណែង

  • 2019-12-19 03:50:34
  • ចំនួនមតិ 45 | ចំនួនចែករំលែក 44

ចន្លោះមិនឃើញ

លោក​ដូណាល់ ត្រាំ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី ៣​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បាន​រដ្ឋសភា​អាមេរិក​បោះ​ឆ្នោត​ដក​តំណែង ដែល​កំពុង​ជំនុំ​ជម្រះ​ក្ដី​នៅ​ព្រឹទ្ធ​សភា​ដើម្បី​សម្រេច​ថា​តើ​លោក​នឹង​អាច​នៅ​កាន់​តំណែង​បន្ដ​ទៀត​ឬអត់។

រដ្ឋ​សភា​បាន​ធ្វើ​ការ​បោះ​ឆ្នោត​ទៅ​លើ​ការ​ចោទ​ប្រកាន់​លោក​ដូណាល់ ត្រាំ​ចំនួន​ពីរ គឺ​ការ​រំលោភ​បំពាន​អំណាច​របស់​ខ្លួន និង​ការ​រារាំង​ដំណើរ​ការ​របស់​សភា​អាមេរិក។ ការ​បោះ​ឆ្នោត ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ភាព​ចម្រូងចម្រាស​គ្នា ដោយ​សារ​តែ​សម្លេង​ឆ្នោត​ស្ទើរ​តែ​ទាំង​អស់​ពី​គណបក្ស​ប្រជាធិបតេយ្យ​គាំ​ទ្រ​ឲ្យ​ដក ខណៈ​ដែល​សម្លេង​ពី​បក្ស​សាធារណរដ្ឋ​ជំទាស់​មិន​ឲ្យ​ដក​តំណែង​លោក​ប្រធានាធិបតី។ ជាមួយ​គ្នា​ដែរ ការ​បោះ​ឆ្នោត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​ដូណាល់ ត្រាំ កំពុង​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​នៅ​រដ្ឋ Michigan ។ ការបោះឆ្នោតសម្រាប់មាត្រា១ នៃការចោទប្រកាន់ការរំលោភបំពានអំណាចត្រូវបានអនុម័ត ២៣០-១៩៧សំឡេង និងមាត្រា ២ សម្រាប់ការរារាំងដំណើរការសភា ២២៩-១៩៨សំឡេង ។

ថ្លែងទៅកាន់អ្នកគាំទ្រ លោក​ដូណាល់ ត្រាំ​ឲ្យ​ដឹង​ថា "ខណៈ​ពេល​ដែល​យើង​កំពុង​បង្កើត​ការងារ និង​តស៊ូ​ដើម្បី​រដ្ឋ Michigan, សភា​កំពុង​តែ​ពោរពេញ​ទៅ​ដោយ​ការ​ស្អប់, ច្រណែន និង​កំហឹង (មកលើរូបលោក) ហើយ​អ្នក​នឹង​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង។”

យ៉ាង​ណា​មិញ សំណុំ​រឿង​ដក​ប្រធានាធិបតី​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធ​សភា​អាមេរិក​បន្ដ​ទៀត​ដើម្បី​អនុម័ត​ទៅ​តាម​នីតិវិធី មុន​ពេល​សម្រេច​ដក​តំណែង​ឬ​យ៉ាង​ណា​នោះ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

;