ក្រុម​មួយ​ស៊ី​គេ​ ៨-០ យប់​មិញលេងពាន​ធំ​ទី ២ នៅ​លីគ​អេស្ប៉ាញ​(មាន​វីដេអូ)

  • 2019-12-20 03:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Real Sociedad បានលត់ក្រុម CD Becerril ដល់ទៅ ៨-០ ក្នុងជំនួបនៅ​ជុំ​ជម្រុះ​នៃ​ពាន​ COPA del Ray ជាពានធំលំដាប់ទី ២ នៅលីគកំពូលអេស្ប៉ាញបន្ទាប់ពី La Liga ។

កីឡាករ Real កំពុងហក់គេចខ្សែការពារ/ រូបថត៖ RealSociedadEN
ក្រុមខ្លាំង [Real Sociedad ដែលលេងស្មើ ២-២ ជាមួយ Barcelona ក្នុងពាន La Liga ប៉ុន្មានថ្ងៃមុន](http://kleykley.sabay.com.kh/article/1179531#utm_campaign=onpage) បានលត់ក្រុមកម្រិតមធ្យម Becerril មិនឲ្យតដៃរួចសោះឡើយ ខណៈដែលមានកីឡាករម្នាក់រកបាន Hat-trick គឺ Adnan Januzaj (ពាក់អាវលេខ ១១) និងកីឡាករវ័យក្មេង Alexander Isak រកបាន ២ គ្រាប់ ឯគ្រាប់ ៣ ទៀតរកបានកីឡាករ ៣ រូបផ្សេងគ្នា។

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

លទ្ធផលគូផ្សេងទៀត ឬ ចុចនៅទីនេះ

ជម្រាបជូនថា ក្នុង​ឆ្នាំ​ ២០២០ ខាងមុខនេះ​ពាន​ធំ​លំដាប់​ទី​ពីរ​របស់​អេស្ប៉ាញ​មាន​ការ​ផ្លាស់​ប្ដូរ​រូប​មន្ត​មួយ​ចំនួន​​ពោលគឺ លេង​តែ​ ១​ ជើង​ប៉ុណ្ណោះខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​ប្រកួត​ ២​ ជើង​ក្នុង​ដីផង និង​ក្រៅ​ទឹកដីផង។​ យ៉ាង​ណា​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ ​លេង​ ២​ ជើង​ដដែល​ ដូចទៅនឹងការប្រកួត League Cup របស់អង់គ្លេសអីចឹងដែរ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;